Connect with us

ព័ត៌មានជាតិ

ណែនាំជាពិសេស ទៅលេងមណ្ឌលគិរី កុំភ្លេចចូលទស្សនា​សួន​អភិរក្សសត្វព្រៃម្យូរ៉ា

បានផុស

នៅ

ភ្នំពេញ៖ តារាចម្រៀងប្រុស Original លោក អួន បឋម ហៅសាយ បានចេញមកបំផុសដល់មហាជនពិសេសអ្នកដែលចូលចិត្តទៅលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរី កុំភ្លេចចូលទស្សនាសួនអភិរក្សសត្វព្រៃម្យូរ៉ា។

ការចេញមុខបំផុសពីសំណាក់ សាយ ដោយមើលឃើញថាកន្លែងកម្សាន្តសួនអភិរក្សសត្វព្រៃម្យូរ៉ា គឺមិនត្រឹមតែមានទេសភាពស្អាតៗ និងមានសត្វគ្រប់ប្រភេទនោះទេគឺមួយផ្នែកទៀត ដើម្បីចូលរួមគាំទ្រនិងលើកកម្ពស់តំបន់នោះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាយ បានលើកឡើងដូច្នេះថា បើសិនជាអ្នកទាំងអស់គ្នាមកលេងមណ្ឌលគិរីគួរតែមកទស្សនាសួនអភិរក្សសត្វព្រៃម្យូរ៉ាដើម្បីគាំទ្រដល់ការអភិរក្សសត្វព្រៃក៏ដូចជាបានស្និទ្ធស្នាលជាមួយសត្វទាំងអស់នោះ។

តាមរយ:ការអំពាវនាវរបស់ សាយ ខាងលើនេះបា នធ្វើឲ្យមហាជនសម្តែងការគាំទ្រនិងបានស្គាល់កាន់តែច្បាស់នូវទីតាំងនេះសម្រាប់បងប្អូនឬអ្នកទេស ចរណ៍ដែលបានធ្វើដំណើតទៅដល់ទឹកដីនៃខេត្តមណ្ឌលគិរី៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម