ជីវិតកម្សាន្ដ
សាយ បង្ហាញការយល់ឃើញ រវាងសេរីភាពនៃផ្សាយមាតិកាផ្ទាល់ខ្លួន និងការបញ្ចេញមតិដែលមិនផ្ទុយពីច្បាប់
លោក អួន បឋម ហៅ SAI បានអំពាវនាវឱ្យសាធារណជនគោរពសិទ្ធិបញ្ចេញមតិ និងសេរីភាពក្នុងការជ្រើសរើសមាតិកាលើបណ្តាញសង្គម ដោយលើកឡើងថា បណ្តាញសង្គមគួរតែជាកន្លែងសម្បូរបែប ដែលអនុញ្ញាតឱ្យមនុស្សគ្រប់រូបបង្ហាញអត្តសញ្ញាណ និងស្ទីលផ្ទាល់ខ្លួន ក៏ដូចជាសេរីភាពក្នុងការបញ្ចេញមតិដែលមិនផ្ទុយពីច្បាប់។

លោក អួន បឋម ដែលមហាជនស្គាល់ថា SAI នៅថ្ងៃអង្គារ៍ ទី០៧ ខែមេសា ឆ្នាំ២០២៦ បានចេញសារណែនាំទៅកាន់សាធារណជន ដោយលើកឡើងអំពីសារៈសំខាន់នៃសិទ្ធិបញ្ចេញមតិ និងសេរីភាពក្នុងការជ្រើសរើសទស្សនាមាតិកានៅលើបណ្តាញសង្គម។
ក្នុងសារដែលបានចែករំលែកនេះ លោកបានបញ្ជាក់ថា បណ្តាញសង្គមគួរត្រូវបានមើលឃើញជាកន្លែងសម្បូរបែបនៃការផ្សព្វផ្សាយមាតិកា ដែលអនុញ្ញាតឱ្យមនុស្សគ្រប់រូបបង្ហាញអត្តសញ្ញាណ និងស្ទីលផ្ទាល់ខ្លួនដោយសេរី ដែលគ្រាន់តែប្រាកដថាស្ថិតនៅក្រោមច្បាប់ និងក្រមសីលធម៌។
ហេតុនេះ លោកបានណែនាំដល់អ្នកប្រើប្រាស់ថា ប្រសិនបើជួបប្រទះមាតិកាណាដែលមិនសមស្រប ឬមិនយល់ច្បាស់ គួរជ្រើសរើស “អូសរំលង” ជាជម្រើសល្អប្រសើរជាងការរិះគន់ដោយអវិជ្ជមាន។
លោកថា “មាតិកាណាដែលយើងមើលមិនយល់ យើងអូសរំលងទៅបងប្អូនអើយ social media វាគួតែជាកន្លែងសំបូរបែប យើងគ្រប់គ្នាគួមានសិទ្ធិក្នុងការបង្ហាញ style យើង និងមានសេរីភាពក្នុងការនិយាយដែលមិនផ្ទុយពីច្បាប់”។

សាររបស់ SAI ត្រូវបានមើលឃើញថា ជាការរំលឹកដល់សាធារណជនឱ្យប្រើប្រាស់បណ្តាញសង្គមដោយមានការយល់ដឹង ការគោរពគ្នាទៅវិញទៅមក និងការទទួលខុសត្រូវក្នុងការបញ្ចេញមតិ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


