ជីវិតកម្សាន្ដ
សាយ ចូលរួមជាមួយមន្ទីរពេទ្យកុមារអង្គរ ពិគ្រោះជំងឺ និងពិនិត្យសុខភាពជូនកុមារ-មនុស្សចាស់ នៅតំបន់ភៀសសឹក
បន្ទាប់ពីសង្គ្រាមរវាងចោរឈ្លានពានសៀម មកលើប្រទេសកម្ពុជាមានភាពស្ងប់ស្ងាត់និងធូរស្រាល តារាចម្រៀងប្រុស Original Song លោក អ៊ួន បឋម ហៅ សាយ ថ្មីៗនេះបានស្ម័គ្រចិត្តចូលរួមជាមួយម ន្ទីរពេទ្យកុមារអង្គរក្នុងការចុះទៅពិគ្រោះជំងឺនិង ពិនិ ត្យសុខភាពជូនកុមារ-មនុស្សចាស់នៅតំបន់ភៀសសឹក។
មិនខុសពីមហាជននិងសិល្បករសិល្បការិនីខ្មែរឯទៀតទេ អំឡុងពេលផ្ទុះសង្គ្រាមឈ្លានពានរបស់កងទ័ពចោរសៀមរយៈពេលប៉ុន្មានថ្ងៃមកនេះ កត់សម្គាល់ឃើញថា លោក សាយ បានបង្ហាញឆន្ទៈ ស្រែករកយុត្តិធម៌សម្រាប់កម្ពុជា ជាពិសេសនោះ គឺការខូចខាតប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក។ មិនតែប៉ុណ្ណោះ លោកក៏បានចូលរួមជាមួយមន្ទីរពេទ្យកុមារអង្គរ ពិគ្រោះជំងឺ និងពិនិត្យសុខភាពជូនកុមារ-មនុស្សចាស់ នៅតំបន់ភៀសសឹកផងដែរ។

បើតាមការឲ្យដឹង លោកនិងក្រុមការងារ Sai Force ក៏បានធ្វើការជាអ្នកស្ម័គ្រចិត្តជាមួយមន្ទីរពេទ្យកុមារអង្គរក្នុងការពិគ្រោះជំងឺ និងពិនិត្យ(កម្រិតស្រា ល) ជូនដល់ពុកម៉ែបងប្អូនភាសសឹក ជាពិសេសគឺកុមារ និង មនុស្សចាស់ជរាផងដែរ។ លោកថា “SAI Force បានចូលរួមជាអ្នកស្ម័គ្រចិត្តជាមួយ មន្ទីរពេទ្យកុមារអង្គរ ក្នុងការពិគ្រោះជំងឺនិងពិនិត្យ (កំរិតស្រាល) ជូនដល់ពុ កម៉ែបងប្អូនភៀសសឹក ជាពិសេសគឺកុមារ និងមនុស្សចាស់ជរា”។

សាយ ត្រូវបានមហាជនអ្នកគាំទ្រចាត់ទុកជាសិល្បករខ្មែរមួយរូបដែលលេចធ្លោ តាមរយ:កិច្ចការងារចូលរួមសង្គម ពិសេ សកន្លងមក សាយ បានបង្កើតកម្មវិធីរត់ដើម្បីប្រមូលថវិកាជួនដល់មន្ទីពេទ្យគន្ធបុប្ផានិងមន្ទីពេទ្យកុមារអង្គរជាដើម។
សូមបញ្ជាក់ដែរថា កងទ័ពថៃបានបើកការឈ្លានពានកម្ពុជានៅថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៥ ដែលបណ្តាលឲ្យមានមនុស្សស្លាប់និងរងរបួស ខណៈពលរដ្ឋភៀសសឹកកម្ពុជាជាង ១៧មុឺននាក់ ត្រូវឃ្លាតឆ្ងាយពីផ្ទះសម្បែង មិនអាចប្រកបរបរចិញ្ចឹមជីវិត។
ថៃបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមតាមរយៈការប្រើប្រាស់គ្រាប់បែកចង្កោម និងផ្សែងពុលរំលោភច្បាប់អន្តរជាតិ ហើយថែម ទាំងបង្កការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ ដែលត្រូវបានដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូផងដែរ៕ ចាន់រ៉ា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


