ព័ត៌មានជាតិ
កសិករនៅភូមិកោះខនឌិន ដាំដំណាំប៉ិកួៈ ធ្វើជាភូមិមួយផលិតផលមួយប្រចាំរដូវ
កសិករនៅភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បាននាំគ្នាដាំដំណាំប៉ិកួៈដើម្បីលើកស្ទួយដំណាំកសិកម្មមួយមុខនេះ ធ្វើជាភូមិមួយមានផលិតផលមួយប្រចាំរដូវ បន្ទាប់ពីពួកកាត់បានផ្តល់បច្ចេកទេស និងបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក។
លោកស្រី ហេង ធឿន សមាជិកគណៈកម្មការក្រុមកសិកម្មប្រចាំភូមិបានបញ្ជាក់ថា ចាប់ពីខែតុលាដល់ខែមករា កសិករនៅភូមិនេះ តែងតែនាំគ្នាដាំដំណាំរយៈពេលខ្លី នៅតាមដងទន្លេសេកុង ទទួលបានផលកសិកម្មច្រើនប្រភេទសម្រាប់នាំចេញទៅកាន់ទីផ្សារ។

លោកស្រីថា ផ្ទៃដីនៅតាមតំបន់វាលទំនាបអំណោយផលទៅលើដំណាំ (ប្រភេទមើម)ដូចជា ប៉ិកួៈ-ដំឡូងជ្វា- សណ្តែកដី – ដាំបានផលច្រើនចំណាយទុនតិច។ ចំណែកដំណាំយកផ្លែដូចជា ពោត- សណ្តែក -ឳឡឹក- ត្រសក់- ល្ពៅ- ត្រឡាច ត្រូវការថែទាំនិងចំណាយទុនច្រើន ។
លោក សាន ប៊ន កសិករដាំប៉ិកួៈបានកត់សំគាល់ថា នៅឆ្នាំនេះមានភ្លៀងច្រើន តែទឹកជំនន់ទន្លេមេគង្គ និងសេសានមិនបានឡើងលិចទេ ស្ថានភាពល្អបែបនេះបានបង្កលទ្ធភាពសម្រាប់កសិករដាំដំណាំកសិកម្មនៅរដូវរំហើយ បានចាប់ផ្តើមពីដើមរដូវទៅ។ លោកសុំឱ្យកសិករយើងផ្លាស់ប្តូរទំលាប់នៃការដាំដុះ ដូចជាការជ្រើសរើសយកគ្រាប់ពូជដំណាំមានរយៈពេលខ្លី ធ្វើឱ្យស្របទៅតាមអាកាសធាតុប្រែប្រួល ដើម្បីកាត់បន្ថយនៅបញ្ហាប្រឈម និងអាចទទួលបានទិន្នផលខ្ពស់។

លោកស្រី ឃៀគ ទូច នៅភូមិនេះដែរបានបញ្ជាក់ថា កសិករនៅភូមិកោះខនឌិន តែងបានសិក្សាយកបទពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការធ្វើការងារកសិកម្មនេះ ទោះបីកន្លងមក ធ្លាប់ទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញកសិកម្ម និងអង្គការដៃគូរួចមកហើយក៍ដោយ ។
លោកស្រីអះអាងថា ប៉ុន្មានឆ្នាំកន្លងមកនេះកសិករផលិតបានផលកសិកម្មច្រើនប្រភេទ តែភាពលំបាកនោះ គឺបញ្ហាទីផ្សារលក់ដូរ ស្របពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើងរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ផង។

សូមបញ្ជាក់ថា កសិករនៅភូមិកោះខនឌិនដាំដំណាំ(ប៉ិកួៈ)សម្រេចបានជាង៩០%ហើយ នៅលើផ្ទៃដីជាង៣០ហិកតា តែពួកគាត់បារម្ភនៅពេលប្រមូលផល ព្រោះឆ្នាំ២០២១នេះ ពុំទាន់មានអ្នកទាក់ទងមកបញ្ជាទិញដូចឆ្នាំកន្លងមកទេ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


