Connect with us

ព័ត៌មានជាតិ

លោក ជា ច័ន្ទបរិបូរណ៍ ចង់ឃើញនៅតាមវត្តអារាមនានា មានវង់ភ្លេងឆៃយ៉ាំ និងវង់ភ្លេងពិណពាទ្យ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា មានវត្តអារាមជិត ៥ពាន់វត្ត។ ដូច្នេះប្រសិន​បើនៅតាមវត្តនីមួយៗ មានវង់ភ្លេងឆៃយ៉ាំ និងវង់ភ្លេងពិណពាទ្យ សម្រាប់បម្រើឲ្យកិច្ចការសាសនានៅក្នុងវត្ត គឺជា​រឿង​ល្អ ហើយ​ថានៅពេលដែលប្រទេសកម្ពុជា មានព្រឹត្តិការណ៍ធំៗ ណាមួយ ក៏អាចយកវង់ភ្លេងទាំងពីរ មកប្រគំ​បានផងដែរ។

លោក ​ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និងជាអ្នកស្រលាញ់ចូលចិត្តវិស័យសិល្បៈមួយរូបដែរនោះ នៅ​ព្រឹក​ថ្ងៃទី១៧ ខែតុលានេះ បានលើកឡើងនូវគំនិតគួរពិចារណាមួយ នៅលើគណនីហ្វេសប៊ុករបស់លោកថា ទូទាំង​ប្រទេសកម្ពុជា មាន​វត្តអារាម​ចំនួន ៤៩៨៥​វត្ត (ស្ថិតិ ២០១៨) ប្រសិនបើតាមវត្តនីមួយៗ មានវង់ភ្លេងឆៃយ៉ាំ និងវង់ភ្លេងពិណពាទ្យ សម្រាប់បម្រើកិច្ចការសាសនា របស់វត្តប្រចាំថ្ងៃ។

លោក ជា ច័ន្ទបរិបូរណ៍ បា​នសរសេរបន្តថា ត្រឹមតែពាក់កណ្តាលនៃចំនួនស្ថិតិនេះ ប្រសិនបើយើងគិតត្រឹមតែ២០០០​ពាន់វត្តទូទាំងប្រទេសកម្ពុជា និងមានវង់ភ្លេងឆៃយ៉ាំ ២០០០វង់ និងវង់ភ្លេងពិណពាទ្យ ២០០០វង់។ រីឯតន្ត្រីករវង់ភ្លេងទាំងពីរនេះ ប្រមាណជាជាង ២៤០០០នាក់។

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានលើកឡើងទៀតថា «ប្រសិនបើកម្ពុជាមានព្រឹត្តការណ៍ធំៗ ដូចជា កម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA -Games 2023 វង់ភ្លេងទាំងពីរវង់យកមកប្រគំ មិនដឹងជាអស្ចារ្យ យ៉ាងណានោះទេ។ ខ្ញុំកំពុងតែសរសេរនេះអារម្មណ៍ ក៏ព្រឺសម្បុរ ដែរ»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម