ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ចាត់ទុកគណៈគ្រូពេទ្យជាតិមានតួនាទីសំខាន់ជួយអភិវឌ្ឍន៍នូវ វិជ្ជាជីវៈវេជ្ជសាស្ត្រនៅកម្ពុជាឱ្យមានសេចក្ដីថ្លៃថ្នូរ
លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានអះអាងថា គណៈគ្រូពេទ្យជាតិ មានតួនាទីសំខាន់ណាស់ជួយអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្រ្តនៅកម្ពុជាឱ្យមានកិតិ្តយស និងសេចក្ដីថ្លៃថ្នូរ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈសុខាភិបាល ជូនដល់មន្រី្ត និងនិសិ្សត នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លោកសាស្ត្រាចារ្យ បានបន្តថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ មានបេសកកម្មស្នូល ធានានូវការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្រ្តនៅកម្ពុជា ឱ្យប្រព្រឹត្តទៅស្របតាមច្បាប់ មានស្តង់ដារ ហើយគោរពទៅតាមគោលការណ៍ នៃក្រមសីលធម៌វិជ្ជាជីវៈឱ្យបានជាប់លាប់ ដោយផ្តោតសំខាន់ទៅលើគុណភាព នៃសេវាសុខាភិបាល និយាយជារួម។ បើយើងនៅផ្នែកវេជ្ជសាស្រ្តនេះ ជាគ្រូពេទ្យ គឺសេវាវេជ្ជសាស្ត្រដែលយើងត្រូវអនុវត្តកិច្ចការងារធ្វើជាគ្រូពេទ្យ ពិនិត្យ ព្យាបាល ថែទាំអ្នកជំងឺ ត្រូវឱ្យមានគុណភាពសេវា។ ហើយគុណភាពសេវានេះ ត្រូវភ្ជាប់រួមទាំងមិនអាចផ្តាច់បានអំពីសុវតិ្ថភាពរបស់អ្នកជំងឺ។

លោករដ្ឋលេខាធិការ បានបន្តទៀតថា មកដល់បច្ចុប្បន្ននេះ យើងមានគណៈវិជ្ជាជីវៈសុខាភិបាលចំនួន ៥ រួមមាន គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈគិលានុបដ្ឋាក គណៈឆ្មប និងគណៈឱសថការី ដើម្បីកសាងប្រព័ន្ធសុខាភិបាល ដែលមានភាពខ្លាំង គណនេយ្យភាព និងផលិតភាពខ្ពស់ ហើយគ្រូពេទ្យទាំងអស់ នៅពេលបញ្ចប់ការសិក្សា មានសញ្ញាបត្រជាវេជ្ជបណ្ឌិត និងប្រឡងថ្នាក់ជាតិរួចរាល់ ហើយអាចទៅបម្រើសេវាសុខាភិបាលត្រូវតែចុះបញ្ជិកាទៅក្នុងគណៈវិជ្ជាជីវៈសុខាភិបាល។ ដូច្នេះអ្នកប្រកបវិជ្ជាជីវៈទាំងអស់ មិនមានន័យថាបញ្ចប់ការសិក្សាហើយទៅបម្រើការងារលើជំនាញរបស់ខ្លួនក្រៅម៉ោង ដោយមិនមានការអនុញ្ញាតពីគណៈវិជ្ជាជីវៈសុខាភិបាលនោះទេ។

លោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស )មានប្រសាសន៍ថា ក្នុងគោលដៅពង្រឹងគុណភាពបណ្តុះបណ្តាលធនធានមនុស្សនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកបដោយគុណភាព និងសីលធម៌វិជ្ជាជីវៈខ្ពស់ សាកលវិទ្យាល័យ បានរៀបចំកម្មវិធីបណ្តុះបណ្តាល មុខវិជ្ជាក្រមសីលធម៌វិជ្ជាជីវៈ ដែលហៅកាត់ថា MedPro-ម៉េដប្រូ (Medical Ethics Deontology and Professionalism) ដោយមានការជួយជ្រោមជ្រែងពីលោកសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) និងបានបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់មុខវិជ្ជា MedPro នេះ បានចំនួន ១០ នាក់ រៀបចំបញ្ចូលមុខវិជ្ជា MedPro-ម៉េដប្រូ ជាមុខវិជ្ជាមួយ ចាំបាច់ដែលត្រូវបំពេញក្នុងកម្មវិធីចំនួន ២៣ គឺ ១)ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ២)ថ្នាក់វេជ្ជបណ្ឌិតទូទៅ និង ៣) ថ្នាក់វេជ្ជបណ្ឌិតឯកទេស ចំនួន ២១ កម្មវិធីបណ្តុះបណ្តាលដោយរៀបចំកែសម្រួលសៀវភៅតាមដានកម្មសិក្សា លើគ្រប់កម្មវិធីសិក្សាទាំង ៥២ កម្មវិធីសិក្សា នៅ ស.វ.ស ដោយមានបញ្ចូលសេចក្តីណែនាំ លក្ខខណ្ឌវាយតម្លៃកម្មសិក្សា ព្រមទាំងធ្វើការឆ្លុះបញ្ចាំងខ្លួនឯងដោយនិស្សិត និងការផ្តល់យោបល់ណែនាំដោយគ្រូ លើការអនុវត្តបច្ចេកទេស និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ នៅក្នុង Porfolio។

លោកសាស្ត្រាចារ្យ បានបន្តទៀតថា តម្រង់ទិស គ្រូ និងនិស្សិត គ្រប់កម្មវិធីសិក្សា អំពីការប្រើប្រាស់សៀវភៅកម្មសិក្សា មុនពេលចុះកម្មសិក្សា ដោយផ្តោតលើការឆ្លុះបញ្ចាំងខ្លួនឯង អំពីការវាយតម្លៃ ការអនុវត្តបច្ចេកទេស និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ដោយនិស្សិតផ្ទាល់ និងដោយគ្រូដឹកនាំកម្មសិក្សា។ បណ្តុះបណ្តាលគ្រូ អំពីការប្រើប្រាស់ porfolio ដែលជាឧបករណ៍កត់ត្រា និងវាយតម្លៃការអនុវត្ត បច្ចេកទេស និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈបាន ៥៤ នាក់។ តម្រង់ទិសគ្រូ លើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈបានចំនួន ៤១ នាក់ បណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និស្សិតវេជ្ជបណ្ឌិតទូទៅ និង វេជ្ជបណ្ឌិតឯកទេស លើមុខវិជ្ជា MedPro បានចំនួនសរុប ៤៦៧ នាក់។ បន្ថែមនេះ សាកលវិទ្យាល័យ ក៏បានរៀបចំជាកម្មវិធី Student Forum និង Live ក្នុងផេច ស.វ.ស ពិភាក្សាអំពី Ethics and Professionalism ផងដែរ។

លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា បន្ថែមពីសកម្មភាពដែលបានអនុវត្តខាងលើ សាកលវិទ្យាល័យ ក៏កំពុងខិតខំពង្រីកការបញ្ចូលមុខវិជ្ជាក្រមសីលធម៌វិជ្ជាជីវៈ MedPro ក្នុងកម្មវិធីជំនាញផ្សេងៗ ទៀត នៅ ស.វ.ស ធ្វើបច្ចុប្បន្នភាពបញ្ជី check list សម្រាប់ការអនុវត្តបង្ហាញត្រាប់ ដោយបញ្ចូលក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ការរៀន និងការវាយតម្លៃ ក្នុងពេលបង្ហាញត្រាប់ និងពង្រឹងការអនុវត្ត porfolio សម្រាប់កម្មសិក្សានិស្សិត ដោយផ្តោតការយកចិត្តទុកដាក់បន្ថែម លើការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលកម្មសិក្សាគ្លីនីក។

លោកសាស្ត្រាចារ្យ បានបញ្ជាក់ទៀតថា ភាពជោគជ័យដែលសាកលវិទ្យាល័យអាចទទួលបានទាំងនេះ កើតមានឡើង ក៏អាស្រ័យដោយមានការចង្អុលបង្ហាញ និងណែនាំដោយផ្ទាល់ ពីសំណាក់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកសាស្ត្រាចារ្យប្រធានក្រុមប្រឹក្សាភិបាល នៃ ស.វ.ស ផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


