ព័ត៌មានជាតិ
រកឃើញសាកសព បុរសហែលឆ្លងទឹកស្ទឹងក្រោយចេញពីធ្វើការហើយ
ក្រោយមានការសហការគ្នា រុករកសាកសពបុរសម្នាក់ឃើញនៅព្រឹកនេះ ខណៈកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ មានកម្មករ៥នាក់ហែលទឹកឆ្លងមកផ្ទះវិញ ហើយក៏បាត់ម្នាក់នៅក្នុងទឹកស្ទឹង។
សពជនម្នាក់ ត្រូវបានរកឃើញមកវិញនៅក្នុងជម្រៅទឹកដែលគួរឲ្យខ្លាច បន្ទាប់ពីពួកគេមានគ្នា ៥ នាក់ បាននាំគ្នាហែលឆ្លងទឹកដើម្បីត្រឡប់ទៅផ្ទះពេលចេញពីធ្វើការ ហើយក៏បាត់ម្នាក់នៅក្នុងទឹកស្ទឹងនោះ។ កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុកបានដឹកនាំកម្លាំងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ និង កម្លាំងអន្តរាគមន៍វរសេនាតូចស៊ើបការណ៍យោធភូមិភាគទី៥ បានស្វែងរក ឈ្មោះ ធី ធិ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ជាកម្មករធ្វើការនៅ ក្រុមហ៊ុនថៃទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី ។


គឺនៅល្ងាចនោះដោយសារទឹកស្ទឹងដូនទ្រីបានឡើងខ្លាំង ហើយកម្មករទាំង ៥ នាក់ បានសម្រេចហែលឆ្លង ដែលធ្វើឲ្យយុវជនម្នាក់បានបាត់ខ្លួន ខណៈពេលព្យាយាមហែលឆ្លងទឹកស្ទឹងដែលកំពុងហូរខ្លាំង លុះដល់ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨ ព្រឹក សពត្រូវបានរកឃើញនៅចម្ងាយពីកន្លែងកើតហេតុខាងលើប្រមាណ ៥០០ម៉ែត្រ នៅចំណុចទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី ក្នុងក្រុមទី៨ ភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕


អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%



