ព័ត៌មានជាតិ
រយៈពេល២ឆ្នាំរាជរដ្ឋាភិបាលចំណាយអស់ជាង ២៣០០ លានដុល្លារប្រយុទ្ធប្រឆាំងកូវីដ១៩
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ក្នុងរយៈពេលជិត២ឆ្នាំមកនេះ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ កម្ពុជាបានចំណាយអស់ទឹកប្រាក់ប្រមាណជាង ២៣០០ លានដុល្លារ ហើយដែលក្នុងឆ្នាំ២០២១ នេះចំណាយអស់រហូត ១៥០០ លានដុល្លារ និងឆ្នាំ ២០២០បានចាយថវិកាអស់ ៨០០ លានដុល្លារ ក្នុងនោះការចំណាយឧបត្ថម្ភគ្រួសារក្រីក្រមាន ចំនួន ៤០០ លានដុល្លារ ដែលមានប្រជាជនប្រមាណ៧០ម៉ឺនគ្រួសារបានទទួលជំនួយឧបត្ថម្ភនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះក្នុងពិធីបិទយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើងនិង បើកយុទ្ធនាការ ចាក់សម្រាប់កុមារ មានអាយុ៥ឆ្នាំនៅវិមានសន្តិភាព។
សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា «ការចំណាយរបស់យើងដែលបានចាយឆ្នាំនេះអាច ១,៥០០លានដុល្លារនិងឆ្នាំមុនអស់៨០០លានដុល្លារដែលគិតលេខគត់សរុប ចំនួន ២,៣០០លានដុល្លារ ។ គ្រាន់តែចាយលុយសម្រាប់សង្គ្រោះប្រជាពលរដ្ឋក្រីក្រអស់ប្រមាណជាង៤០០លានដុល្លារក្នុងដំណាក់កាលកូវីដ-១៩»។
សម្ដេចតេជោ ហ៊ុន សែន បានបន្តឲ្យដឹងថា មានគ្រួសារប្រជាជនប្រមាណ៧០ម៉ឺនគ្រួសារពេលកូវីដ-១៩ មានជីវភាពលំបាកដល់ក្នុងដំណាក់កូវីដ-១៩ បែរជីវភាពពួកគាត់មាន ភាពប្រសើរឡើងវិញដោយសារការងាររបស់ពួកគេនៅតែរកប្រាក់ចំណូលបាននិងថែមដោយថវិការដ្ឋជួយឧបត្ថម្ភជូនធ្វើឲ្យជីវភាពពួកគេមានភាពប្រសើរជាងមុនពេលកូវីដ១៩។
សម្តេចតេជោនាយករដ្ឋមន្ដ្រីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែធានាខុសត្រូវនូវបញ្ហានេះបន្ថែមទៅដោយកម្មករបាត់បង់ការងារធ្វើដែលត្រូវផ្ដល់ឲ្យពួកគាត់៤០ដុល្លារក្នុង១ខែ បូកនិងថៅកែ៣០ ដុល្លារទៀតបាន៧០ដុល្លារ ក្នុងម្នាក់ឯផ្នែកសណ្ឋាគារជួយ ៤០ដុល្លារក្នុងមួយខែ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា នេះជាការទទួលខុសត្រូវមួយរបស់រាជរដ្ឋាភិបាលចំពោះជីវភាពរបស់ប្រជាពលរដ្ឋដោយមិនទាន់គិតទៅដល់ការចំណាយនានាបន្ថែមទាក់ ទងនឹងវ៉ាក់សាំង ថ្នាំព្យាបាលនិងការការពារព្យាបាលផ្សេងៗទៀតនោះទេ ហើយក្នុងការព្យាបាលទៀតសោតរាជរដ្ឋាភិបាលបានផ្តល់ម្ហូបអាហារល្អៗទៀត។
គូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការបន្ថែមដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់នៃសេដ្ឋកិច្ច ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយវិបត្តិកូវីដ១៩ ដល់ជុំទី១០ហើយ។ ដើម្បីជួយឲ្យមានការស្តារឡើងវិញ នៃសេដ្ឋកិច្ច ពិសេសលើវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង,ផលិតផលធ្វើ ដំណើរ កាបូប និងវិស័យទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្តជួយដល់វិស័យទាំង២នេះ សម្រាប់រយៈពេល៣ខែបន្ថែមទៀត ចាប់ពីខែតុលាដល់ធ្នូ ឆ្នាំ២០២១៕
ដោយ ៖ ណារី
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម



