ព័ត៌មានជាតិ
បើវេរលុយខុសកុងអាចដោះស្រាយបែបណា ហើយប៉ុន្មានថ្ងៃអាចទទួលលុយមកវិញ?
ករណីអតិថិជនវេរលុយខុសកុងដោយការច្រឡំ កើតមានជាហូរហែ។
បើតាមប្រភពពីបុគ្គលិកទំនាក់ទំនងព័ត៌មានអតិថិជនរបស់ធនាគារ ABA បានឲ្យដឹងថា បើកើតមានករណីវេរលុយខុសកុង ភាគីអ្នកផ្ញើត្រូវមកសាខាធនាគារដើម្បីដាក់វិវាទ។ អ្វីត្រូវធ្វើឲ្យបានលឿនបំផុតត្រូវផ្តល់ព័ត៌មានឲ្យបានឆាប់ ដើម្បីខាងធនាគារធ្វើការបង្កក់ប្រាក់ជាមុន។
ជាគោលការណ៍ ធនាគារក៏នឹងគិតថ្លៃសេវាពីអតិថិជនដែលបានផ្ទេរខុសដើម្បីទទួលបានទឹកប្រាក់ត្រឡប់ទៅវិញ។

យ៉ាងណាបើតាមប្រភពពីបុគ្គលិកដដែលក៏មិនអាចបញ្ជាក់បានថា តើអតិថិជននឹងទទួលបានទឹកប្រាក់នោះដែរឬទេ ប៉ុន្តែខាងធនាគារនឹងព្យាយាមដោះស្រាយជូនតាមដែលអាចធ្វើបាន ហើយសម្រាប់រយះពេលនៃការដោះស្រាយគឺខាងធនាគារក៏មិនអាចជម្រាបពេលវេលាជាក់លាក់នោះទេ ប៉ុន្តែខាងធនាគារនឹងផ្ដល់ព័ត៌មានជូនក្នុងរយះពេល១ខែ។
ដោយឡែកមន្រ្តីផ្នែកទំនាក់ទំនងរបស់ធនាគារអេស៊ីលីដា ក៏លើកឡើងពីករណីនេះដែរ ដោយករណីវេរលុយខុស អាស្រ័យលើភាគីទាំងសងខាងសម្របសម្រួលគ្នា។
បើតាមមន្រ្តីនៅធនាគារ អេស៊ីលីដា សម្រាប់ករណីនេះគឺអាស្រ័យលើខាងភាគីអ្នកផ្ញើ ប្រសិនបើចង់ឲ្យខាងធនាគារជួយដោះស្រាយជូន។
បុគ្គលិករូបនេះបន្តថា ករណីត្រូវដោះស្រាយ case by case ធនាគារអាចបង្ខាំងទឹកប្រាក់និងលើកយកបញ្ហាទៅពិនិត្យ។ ការដោះស្រាយភាគីទាំងពីរ ត្រូវមកធនាគារដើម្បីបន្តនីតិវិធី។ សំខាន់អ្នកទទួលនិងផ្ទេរ យល់ព្រមទៅវិញទៅមក។
ទាក់ទងរយៈពេលទទួលទឹកប្រាក់ត្រឡប់មកវិញ ក៏មិនអាចកំណត់ថ្ងៃបានដែរ សំខាន់ភាគីទាំងសងខាងអាចសម្របសម្រួលកាន់តែឆាប់ ក៏នីតិវិធីផ្ទេរទៅវិញក៏លឿនតាមហ្នឹង អាចមួយថ្ងៃឬពីរថ្ងៃតាមហ្នឹង។
ចំណែកបុគ្គលិកទំនាក់ទំនងរបស់ធនាគារ វីង ដែលកម្ពុជាថ្មីបានទំនាក់ទំនងតាមទូរសព្ទបានបញ្ជាក់ដែរថា ករណីនេះអតិថិជនត្រូវផ្តល់ព័ត៌មានរំសាយរង់ចាំការត្រួតពិនិត្យមួយថ្ងៃឬពីរថ្ងៃ មិនរាប់ថ្ងៃសៅឬថ្ងៃអាទិត្យ ឬថ្ងៃបុណ្យ។
បុគ្គលិករូបនេះបន្តថា រយៈពេលត្រួតពិនិត្យមួយថ្ងៃឬពីរថ្ងៃនេះ មិនបានន័យថាដោះស្រាយជោគជ័យ ឬបរាជ័យដោយរង់ចាំដំណោះស្រាយតាមភាពជាក់ស្តែង៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


