វប្បធម៌ ជំនឿ
ABA ប្ដេជ្ញាចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយប្រពៃណីខ្មែរ អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ
ស្របពេលដែលពិធីចូលឆ្នាំប្រពៃណីខ្មែរនឹងខិតចូលមកដល់ ធនាគារ ABA បានចេញវីដេអូថ្មីទាក់ទងនឹងពិធីបុណ្យចូលឆ្នាំខ្មែរ ជាមួយនឹងការពន្យល់អំពីអត្ថន័យ ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាផ្សព្វផ្សាយនូវតម្លៃនៃទំនៀមទម្លាប់ខ្មែរឱ្យកាន់តែទូលំទូលាយ។

វីដេអូនេះបានបង្ហាញយ៉ាងច្បាស់ពីអត្ថន័យនៃថ្ងៃចូលឆ្នាំខ្មែរទាំង ៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ។ អ្វីដែលកាន់តែពិសេសនោះ គឺមានការចូលរួមពីអ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា កំពូលតារាចម្រៀងខ្មែរ លោក វណ្ណដា (VannDa) និង លោក ថេណា (Tena) រួមជាមួយអ្នកផលិតមាទិកាបរទេសល្បីៗជាច្រើនរូបទៀត ដែលឆ្លុះបញ្ចាំងថាបុណ្យចូលឆ្នាំខ្មែរគឺជាពេលវេលាដែលប្រជាពលរដ្ឋគ្រប់រូបអាចចូលរួមគោរព និងអបអរជាមួយគ្នា។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំខ្មែរគឺជាបុណ្យប្រពៃណីជាតិ ដែលប្រារព្ធធ្វើឡើងរយៈពេល ៣ ថ្ងៃ នៅពាក់កណ្ដាលខែមេសា។ មុនថ្ងៃចូលឆ្នាំមកដល់ ប្រជាពលរដ្ឋបានរៀបចំផ្ទះសម្បែង ទិញសម្លៀកបំពាក់ថ្មី និងរៀបចំសម្ភារទុកជូនដល់ឪពុម្ដាយ ជីដូនជីតា។

យោងតាមសិលាចារឹកខ្មែរ សង្ក្រាន្តមានន័យថា ដំណើរឆ្នាំចាស់ឈានចូលឆ្នាំថ្មី ចំណែកមហាសង្ក្រាន្តគឺជាថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ថ្ងៃទី១ នៃបុណ្យចូលឆ្នាំខ្មែរ គេហៅថា ថ្ងៃមហាសង្ក្រាន្ត ប្រជាជនខ្មែរ តែងតែនៅផ្ទះ ដើម្បីរៀបចំផ្ទះសម្បែង តុបតែងលម្អគោម ទទួលទេវតាឆ្នាំថ្មី ជួបជុំញាតិមិត្តជិតឆ្ងាយ។ ថ្ងៃទី ២ ជាថ្ងៃ វារវ័នប័ត ជាថ្ងៃធ្វើទាន ឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ និងពូនភ្នំខ្សាច់នៅវត្តអារាម។
ចំណែកថ្ងៃទី ៣ ចុងក្រោយជាថ្ងៃវារៈឡើងស័ក ជាថ្ងៃផ្លាស់ប្តូរឆ្នាំថ្មីទាំងស្រុង គេនាំគ្នាស្រង់ព្រះ សម្អាតព្រះពុទ្ធរូប និងជូនពរចាស់ព្រឹទ្ធាចារ្យ។
ក្រៅពីការរំលឹកនូវប្រពៃណីដ៏ថ្លៃថ្លា ABA ក៏បាននាំមកនូវភាពរស់រវើកនៃសម័យកាលឌីជីថល តាមរយៈការដាក់ឱ្យប្រើប្រាស់ម៉ូដរចនាថ្មី “មហាសង្ក្រាន្ត” នៅលើកម្មវិធី ABA Mobile សម្រាប់ឱកាសបុណ្យចូលឆ្នាំនេះផងដែរ។


សូមទស្សនាវីដេអូពេញខាងក្រោម ដើម្បីជ្រាបកាន់តែច្បាស់ពីភាពអស្ចារ្យនៃបុណ្យចូលឆ្នាំខ្មែរ៖
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


