ព័ត៌មានជាតិ
ប្លែកភ្នែកជិះធ្វើដំណើរតាមផ្លូវជាតិលេខ ៦ ពីថ្នល់កែងដល់រាជធានីភ្នំពេញ
អាជ្ញាធរខេត្តកណ្តាលបានដាំបង្គោលភ្លើងបំភ្លឺសាធារណៈថ្មីរាប់សិបដើម និងបានតភ្ជាប់ប្រព័ន្ធភ្លើងតាមបង្គោលភ្លើងរួចជាស្រេច បង្កើតបរិយាកាសថ្មីសម្រាប់អ្នកដំណើរតាមផ្លូវជាតិលេខ ៦ ពីថ្នល់កែងមករាជធានីភ្នំពេញ។
ជាក់ស្តែងក្រុមការងារកម្ពុជាថ្មីបានធ្វើដំណើរនៅលើកំណាត់ផ្លូវលេខ ៦ កាលពីម្សិលមិញនេះឃើញថាចាប់ពីថ្នល់កែងព្រំប្រទល់រវាងខេត្តកណ្តាលនិងកំពង់ចាមចូលរាជធានីភ្នំពេញ មានភាពភ្លឺស្រលះជាមួយការរៀបចំភ្លើងបំភ្លឺសាធារណៈដែលផ្តល់សុវត្ថិភាពសម្រាប់ការធ្វើដំណើរ ខណៈអាជីវកម្មលក់ដូរយប់ៗតាមដងផ្លូវជាតិដ៏មមាញឹកនេះក៏មានការរីកដុះដាលប្លែកច្រើនដែរ។


បើតាមមន្រ្តីអាជ្ញាធរខេត្តកណ្តាលបានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា គម្រោងនៃការរៀបចំដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈតាមផ្លូវជាតិលេខ ៦ ចាប់តាំងពីព្រំប្រទល់រាជធានីភ្នំពេញក្នុងខេត្តកណ្តាលដល់រកាកោង បន្តរហូតដល់ថ្នល់កែងព្រំប្រទល់ខេត្តកំពង់ចាមចម្ងាយជិត ៣០ គីឡូម៉ែត្រ។
បើតាមគ្រោងការរបស់អាជ្ញាធរខេត្ត គ្រប់ដងផ្លូវជាតិនិងទីប្រជុំជនក្នុងខេត្តកណ្តាល ត្រូវរៀបចំឲ្យមានភ្លើងបំភ្លឺគ្រប់ផ្លូវសាធារណៈទាំងអស់។ ការរៀបចំភ្លើងបំភ្លឺជាសាធារណៈតាមផ្លូវជាតិធំៗ មិនត្រឹមតែដើម្បីលើកសោភ័ណភាព តែក៏កាត់បន្ថយបញ្ហាចោរកម្ម និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
បើតាមប្រភពពីអាជ្ញាធរខេត្តកណ្តាល ក៏នឹងមានការបំពាក់កាមេរ៉ាសុវត្ថិភាព ដើម្បីងាយស្រួលគ្រប់គ្រងបទល្មើសនានា ជាការចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពរបស់រដ្ឋាភិបាល៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


