វប្បធម៌ ជំនឿ
ល្ខោនស្បែកធំ នឹងសម្ដែង ៤៥នាទី អបអរខួបទី ១៦ ចុះក្នុងបញ្ជី យូណេស្កូ
លោក ឃីម មាឃ អនុប្រធានសមាគម សុវណ្ណភូមិ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី ២៤ ខែវិច្ឆិកា នេះថា ដើម្បីអបអរខួបទី ១៦ ដែលល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ របស់អង្គការ អង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃ អង្គការសហប្រជាជាតិ ហៅកាត់ យូណេស្កូ (UNESCO: United Nations Educational Scientific and Cultural Organization) សមាគម សុវណ្ណភូមិ នឹងធ្វើការសម្ដែងល្ខោនស្បែកធំ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ នៅក្នុងរោងមហោស្រព នៃសាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។

លោក ឃីម មាឃ មានប្រសាសន៍បន្ថែមថា៖ “តាមពិត យើងចង់សម្ដែងនៅខាងក្រៅ ប៉ុន្តែដោយសារយើងខ្លាចភ្លៀង ប្រសិនជាមានភ្លៀង យើងមានផលវិបាកធ្ងន់ហ្មង។ សាធារណជនអាចចូលទស្សនាដោយសេរីបាន ប៉ុន្តែចំនួនមានកំណត់ក្រោម ១០០ នាក់ និងអង្គុយទស្សនាមានចន្លោះរក្សាគម្លាត ដើម្បីបង្ការជំងឺកូវីដ”។

តំណាងសមាគម សុវណ្ណភូមិ ខាងលើ បានឱ្យដឹងបន្តថា ក្រុមសិល្បៈករល្ខោនស្បែកធំ នៃសមាគមនឹងយកលើកយក ឈុត នាងបញ្ញកាយ ដែលដកស្រង់ចេញពីរឿង រាមកេរ្តិ៍ ដែលការសម្ដែងនេះ មានរយៈពេលលប្រហែល ៤៥ នាទី ដែលកម្មវិធីការសម្ដែងនឹងចាប់ផ្ដើមពីម៉ោង ៦ល្ងាចទៅ។

គួររំលឹកថា ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។
ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈខ្មែរមួយបែបមានកំណើតតាំងពីសតវត្សរ៍ទី ១ មកម្ល៉េះ។ នេះជាការបញ្ជាក់អំពីសតិប្រាជ្ញាដ៏ភ្លឺស្វាង និងគំនិតច្នៃប្រឌិតដ៏កំពូល ដែលបង្កើតសិល្បៈនេះឡើងឱ្យក្លាយទៅជាទស្សនីយភាពមួយដ៏អស្ចារ្យ។ គេអាចនិយាយបានថា ល្ខោនស្រមោលស្បែកខាងលើនេះ គឺជាសិល្បៈមួយដែលប្រមូលផ្តុំនូវសិល្បៈទាំង ៧។

ល្ខោនស្រមោលស្បែកធំ គឺជាទម្រង់ល្ខោនមួយ ដែលស្ថិតក្នុងចំណោមល្ខោនដ៏ចំណាស់ និងសក្ការៈនៅក្នុងប្រទេស ហើយជាទម្រង់នៃល្ខោន ស្បែករបស់ខ្មែរ ដែលមានបីប្រភេទគឺល្ខោនស្រមោលស្បែកធំ ល្ខោនស្រមោលស្បែកតូច និងស្បែកពណ៌។ ល្ខោនស្រមោលស្បែកធំគឺសម្តែងបានតែរឿងរាមកេរ្ត៍ ដែលជាទេពកថាបុរាណ ដែលមានលក្ខណៈសក្ការៈ ហើយតាមទំនៀមរៀងមក គេសម្តែងល្ខោនស្រមោលស្បែកធំ តែក្នុងពិធីធំដុំ ដែលមានលក្ខណៈជាជំនឿ ជាកិច្ចឧទ្ទិសបួងសួង ឬបន់ស្រន់ជាដើម៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


