Connect with us

ព័ត៌មានជាតិ

ជូនដំណឹង​ដល់​ពលករ​កម្ពុជា ផ្អាក​ធ្វើដំណើរចូលប្រទេសជប៉ុនបណ្តោះអាសន្ន

បានផុស

នៅ

រដ្ឋមន្រ្តី​ក្រសួង​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៉ិត សំហេង បាន​ជូនដំណឹង​ពី​ការ​ផ្អាក​ការធ្វើដំណើរ​ចូលប្រទេស​ជប៉ុន សម្រាប់​កម្ម​សិក្សាការី និងពលករជំនាញ​កម្ពុជា។

​បើ​តាមការ​បញ្ជាក់​របស់​លោក​រដ្ឋមន្រ្តី​ រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្អាកការធ្វើដំណើរចូលប្រទេសជប៉ុនជាបណ្តោះអាសន្នចំពោះអ្នកដំណើរថ្មី រួមទាំងកម្មសិក្សាការី-ពលករជំនាញកម្ពុជាដែលត្រៀមចេញដំណើរទៅធ្វើការនៅប្រទេសជប៉ុន សម្រាប់រយៈពេល០១ខែ គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ដើម្បីបង្ការការឆ្លងរីករាលដាលនៃវីរុស ភវីដ-១៩ បំប្លែងថ្មីឈ្មោះអូមីក្រុង (Omicron)។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ទីភ្នាក់ងារជ្រើសរើសឯកជន និងកម្មសិក្សា ការី-ពលករជំនាញដែលត្រៀមចេញទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ជ្រាបជាព័ត៌មានតាមការគួរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម