ព័ត៌មានជាតិ
លោក អ៊ិត សំហេង៖ ពលករខ្មែរនៅថៃ នៅតែបន្តលួចលាក់ធ្វើដំណើរវិលត្រឡប់មកស្រុកកំណើតវិញ
លោកបណ្ឌិត អ៊ិត សំហេង ប្រធានគណៈកម្មការ ផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នៅតែបន្តអំពាវនាវជាថ្មីដល់បងប្អូនពលករ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ សូមបន្តស្នាក់នៅ ក្នុងប្រទេសថៃបន្តទៀត នឹងចៀសវាងចល័តពីកន្លែងមួយទៅកន្លែងមួយនាំឲ្យមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩។

សេចក្តីអំពាវនាវសារជាថ្មីចំពោះបងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃនេះ ធ្វើឡើងដោយសង្កេតឃើញ មានការឆ្លងជំងឺកូវីដ១៩ ក្នុងអំឡុងពេលដែលបងប្អូនពលករនៅប្រទេសថៃធ្វើដំណើរវិលត្រឡប់មកវិញ ដោយលួចលាក់និងខុសពីបម្រាមអាជ្ញាធរថៃ។


លោកបណ្ឌិត អ៊ិត សំហេង ដែលជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅថ្ងៃទី១៥មករានេះថា អំឡុងពេលការរាតត្បាតជំងឺកូវីដ១៩នេះ អាជ្ញាធរថៃនឹងមិនមានវិធានការច្បាប់ប្រឆាំងនឹងនិយោជកនិងពលករបរទេស ដែលបានកំពុងធ្វើការនិងស្នាក់នៅមួយកន្លែងនោះទេ។ ផ្ទុយទៅវិញ បើបងប្អូនពលករដែលចល័តពីកន្លែងមួយទៅកន្លែងមួយឬក៏មានបំណងវិលត្រឡប់មកស្រុកកំណើតវិញ គឺប្រឈមនឹងហានិភ័យខ្ពស់ពីការឃាត់ខ្លួន ដោយអាជ្ញាធរមានសមត្ថកិច្ចថៃ និងប្រឈមនឹងលទ្ធភាពឆ្លងជំងឺកូវីដ១៩ ខ្ពស់នៅក្នុងអំឡុងពេលធ្វើដំណើរត្រឡប់នេះ។ លោករដ្ឋមន្ត្រីបានបន្តទៀតថា«សូមបងប្អូនពលករ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ មេត្តារក្សាភាពនឹងននិងបន្តស្នាក់នៅជាមួយមួយកន្លែង ដោយពុំទាន់ចាំបាច់ឆ្លងដែនវិលត្រឡប់មកស្រុកកំណើតវិញនោះទេ សូមបងប្អូនជឿទុកចិត្តលើសកម្មភាពនិងលទ្ធភាពទប់ស្កាត់ និងការព្យាបាលជំងឺកូវីដ១៩របស់អាជ្ញាធរថៃ»៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ លោក ហ៊ុន ម៉ានី ឲ្យប្រជាពលរដ្ឋការពារខ្លួនពីជំងឺកូវីដ ក្រោយពលករមកពីថៃមានអ្នកឆ្លងច្រើន
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


