ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជា
លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការស្រាវជ្រាវ តាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ និងក្នុងនាមប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្ស គ.២៧ បានចេញញត្តិគាំទ្រ លោក ឧត្តមសេនីយ៏ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈការបោះឆ្នោត។

តាមរយៈញត្តិគាំទ្រចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបញ្ជាក់ថា ក្នុងនាមប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្ស គ.២៧ និងក្នុងនាមរូបលោកផ្ទាល់ សូមគោរពគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលប្រកាសគាំទ្រពេញលេញសម្រាប់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី កម្ពុជាតាមរយៈការបោះឆ្នោត នាពេលអនាគត។ សម្តេចតេជោ បានប្រកាសបែបនេះកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្នុងខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបញ្ជាក់ថា៖« ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាយុវជនបន្តវេនពោរពេញដោយសក្តានុពល និងជាឥស្សរជនខ្មែរវ័យក្មេងដ៏ឆ្នើមមួយរូប ប្រកបដោយសមត្ថភាព ទេពកោសល្យ បទពិសោធន៍ គុណធម៌ សីលធម៌ ចរិយាសម្បត្តិ និងភាពជាអ្នកដឹកនាំជាន់ខ្ពស់ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសក្នុងដំណាក់កាលប្រយុទ្ធ និងទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ-១៩ ពោលគឺពិតជាសក្តិសមបំផុតសម្រាប់ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី»។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានសម្តែងក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា លោកបណ្ឌិត ហ៊ុន ម៉ាណត នឹងបន្តវេនដឹកនាំថែរក្សា “សន្តិភាព” ការពារបូរណភាពទឹកដី លើកកម្ពស់កិត្យានុភាពជាតិ និងវិបុលភាព ក្នុងបេសកកម្មដ៏សែនឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា ឲ្យកាន់តែរីកចម្រើនឈានទៅរកភាពជឿនលឿន និងសម្បូរសប្បាយនៅក្នុងយុគសម័យបច្ចេកវិទ្យាឲ្យបានរុងរឿងជានិច្ចនិរន្ត។

គួររំលឹកថា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែ នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា បានប្រកាសគាំទ្រពេញទំហឹងឱ្យឧត្តមសេនីយ៏ ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច ធ្វើជានាយករដ្ឋមន្រ្តីបន្ត ប៉ុន្តែត្រូវឆ្លងកាត់ការបោះឆ្នោត។ ទោះជាយ៉ាងណា សម្តេចបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ជាបេក្ខជនមួយរូបក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្តីជាច្រើន ប៉ុន្តែលោកឧត្តមសេនីយ៏ ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពេញលេញពីសម្តេចតែម្តង។ បច្ចុប្បន្ននេះ លោក ហ៊ុន ម៉ាណែត គឺជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។ លោក ក៏ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជាផងដែរ។
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


