ព័ត៌មានជាតិ
ខេត្តព្រះសីហនុ នឹងរៀបចំថតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍បង្ហាញទៅកាន់ពិភពលោក
អាជ្ញាធរខេត្តព្រះសីហនុ បានត្រៀមរៀបចំថតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះសីហនុបង្ហាញទៅកាន់ពិភពលោកឱ្យបានឃើញ ដើម្បីទាក់ទាញភ្ញៀវទេសចរ ក៏ដូចជា អ្នកវិនិយោគមកទស្សនា និងវិនិយោគនៅក្នុងខេត្តជាប់សមុទ្រមួយនេះកាន់តែច្រើនថែមទៀត។ ជាមួយនឹងការត្រៀមថតវីដេអូផ្សព្វផ្សាយនេះ អាជ្ញាធរខេត្តនេះ ក៏នឹងបង្ហាញពីគុណភាពសេវាកម្ម ព្រមទាំង ផាសុកភាព និងសុខ សុវត្ថិភាពសម្រាប់អ្នកទេសចរ និងអ្នកវិនិយោគផងដែរ។

នៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំថតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះសីហនុកាលពីថ្ងៃចន្ទ ម្សិលមិញ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការថតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះសីហនុនេះ គឺដោយសារខេត្តព្រះសីហនុ ជាខេត្តមួយដែលដើរតួនាទីសំខាន់ផ្នែកសេដ្ឋកិច្ច និងទេសចរណ៍។ ដូច្នេះ ត្រូវរួមគ្នាបង្ហាញពីសក្តានុពល និងគោលដៅទេសចរណ៍របស់ខេត្តដល់ភ្ញៀវទេសចរតាមរយៈស្បតវីដេអូខ្លីនៃពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តទាំងនៅលើគោក និងធនធានធម្មជាតិបាតសមុទ្រ ដូចជា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រជាដើម។ ទន្ទឹមនឹងនេះ ក៏ត្រូវមានការចូលរួមពីវិស័យឯកជនដែលបម្រើការងារក្នុងវិស័យទេសចរណ៍ថែមទៀត។

លោកអភិបាលរង បានបន្តថា ក្រៅពីនេះ ក៏មានការបង្ហាញពីសក្តានុពលធម្មជាតិរបស់ខេត្តព្រះសីហនុ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព ដើម្បីចូលរួមចំណែកការពារ និងថែរក្សាធនធានធម្មជាតិ វប្បធម៌ និងទំនៀមទម្លាប់ ដែលជាមូលដ្ឋានបម្រើឱ្យវិស័យទេសចរណ៍ និងចូលរួមកាត់បន្ថយភាពក្រីក្រ។ លោកបានបន្ថែមទៀតថា ការថតវីដេអូផ្សព្វផ្សាយនេះ ក៏នឹងរួមបញ្ចូលនូវការបង្ហាញពីការធានាលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ពិសេស សេវាកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុតាមរយៈការបង្កើតប្រព័ន្ធធានាគុណភាព ដោយផ្តល់សន្តិសុខ សុវត្ថិភាព ផាសុកភាព និងបង្កើនការពេញចិត្តដល់ភ្ញៀវទេសចរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


