ព័ត៌មានជាតិ
កម្លាំងសមត្ថកិច្ចឃាត់បានរថយន្ត៤គ្រឿងផ្ទុកលើសទម្ងន់កំណត់នៅស្រុកស្វាយទាប
(ខេត្តស្វាយរៀង)៖ រថយន្តធន់ធំចំនួន ៤គ្រឿង ក្នុងចំណោមរថយន្តជាច្រើន ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ទុក ក្រោយដឹកលើសទម្ងន់កំណត់ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២១ នៅត្រង់ចំណុចភូមិពោធ៍តាវង្ស ឃុំប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្រុមការងារគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃដឹកនាំត្រួតពិនិត្យ យានយន្តដឹកលើសទម្ងន់កំណត់ បានសហការជាមួយកងកម្លាំងជញ្ជីងចល័ត កម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង ចុះត្រួតពិនិត្យយានយន្តធុនធំ ដែលដឹកលើសទម្ងន់ បើកគេចស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ១ ។ ការចុះត្រួតពិនិត្យនេះ ដើម្បីពង្រឹងគុណភាពផ្លូវ និងត្រួតពិនិត្យយានយន្ត ដែលដឹកលើសទម្ងន់នៅតាមដងផ្លូវ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះល្បាតដាក់ជញ្ជីងចល័តតាមដងផ្លូវជាក់ស្តែង។

លោក អ៊ុយ សម្បត្តិ អនុប្រធានលេខាដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ដឹកនាំត្រួតពិនិត្យ យានយន្តដឹកលើសទម្ងន់កំណត់ បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិត្រួតពិនិត្យ នៅលើដងផ្លូវជាតិលេខ១៨នេះ សង្កេតឃើញមានរថយន្តដឹកខ្សាច់ និងរថយន្តដឹកស្រូវបានអនុវត្តតាមច្បាប់យ៉ាងត្រឹមត្រូវ។
លោក អ៊ុយ សម្បត្តិ បានស្នើឲ្យប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញទាំងអស់ សូមកុំដឹកលើសទម្ងន់កំណត់ និងចូលរួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច ក្នុងការត្រួតពិនិត្យ ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ៗគ្នា។
បើតាមលោក សម្បត្តិ ជាលទ្ធផលក្នុងប្រតិបត្តិការចុះត្រួតពិនិត្យផ្លូវជាតិលេខ១៨ (ប្រសូត្រ-កំពង់រោទិ៍) បានឃាត់រថយន្តឲ្យថ្លឹងជាច្រើនគ្រឿង រកឃើញមានរថយន្ត៤គ្រឿង ដែលដឹកខ្សាច់ នឹងស្រូវផ្ទុកលើសចំនួនកំណត់ និងត្រូវពិន័យជាប្រាក់តាមផ្លូវច្បាប់ ៕ ដោយ: ភក្ដី



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


