Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ជំរុញឲ្យបេក្ខជន​ប្រឡងបាក់ឌុប បញ្ចេញសមត្ថភាពដែលខ្លួនមាន

បានផុស

នៅ

លោកស្រីអភិបាលខេត្តកោះកុង បានបង្ហាញក្ដីជឿជាក់ថា សិស្សានុ-សិស្ស ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងទទួលបានជ័យលាភី អំឡុងពេលប្រឡងរយៈពេល ២ថ្ងៃនេះដោយជោគជ័យ តាមរយៈការបង្ហាញសមត្ថភាព ដែលខ្លួនមាន។

ការបង្ហាញក្ដីជឿជាក់ របស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១ នៅគ្រាដែលអញ្ជើញពិនិត្យ បើកហិបវិញ្ញាសានៅចំពោះមុខបេក្ខជនប្រឡង ក្នុងបរិវេណមណ្ឌលប្រឡង នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង។

មិនខុសពីឆ្នាំមុនៗ លោកស្រី មិថុនា ភូថង នៅតែជំរុញលើកទឹកចិត្តដល់បេក្ខជនប្រឡង សូមកុំមានការភិតភ័យ ដោយបញ្ចេញសមត្ថភាពដែលខ្លួនមាន អ្នកចេះគឺជាប់ ទើបទទួលបានលទ្ធផលប្រឡងល្អប្រសើរ។ ជៀសវាងការប្រព្រឹត្តខុសឆ្គង នឹងវិន័យបទបញ្ជាក្នុងការប្រឡង របស់ក្រសួងអប់រំ យុវជន និងកីឡា ព្រោះការធ្វើដូច្នេះ នាំឲ្យមានធ្លាប់ដោយស្វ័យប្រវត្តិ។

លោកស្រី មិថុនា ភូថង ទាមទារឲ្យគ្រប់បេក្ខជនប្រឡង ចាំបាច់ត្រូវថែទាំសុខភាព អំឡុងពេលប្រឡង ដោយអនុវត្តវិធានការ សុខាភិបាលការពារបង្ការជំងឺកូវីដ-១៩ ទោះបីជាមានការចាក់វ៉ាក់សាំងរួចរាល់ហើយក្តី ឬបើកប្រទេសឡើងវិញក៏ដោយ។ ទន្ទឹមនោះដែរ ករណីប្រសិនជួបប្រទះ ការខ្វះខាតកន្លែងស្នាក់នៅ ត្រូវទាក់ទងមករដ្ឋបាលខេត្ត គ្រាបានត្រៀមរៀបចំបន្ទប់រួចជាស្រេច។

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានឲ្យដឹងថា មួយព្រឹកថ្ងៃប្រឡងដំបូង ដំណើរការប្រឡងប្រព្រឹត្តដោយរលូននោះទេ មិនថាតែសុខភាពបេក្ខជន ឬការគោរពវិន័យ។ ជាក់ស្តែង មុននឹងអនុញ្ញាតឲ្យចូលប្រឡង គឺបេក្ខជនសុទ្ធតែ បានធ្វើតេស្តពិនិត្យសុខភាពគ្រប់ៗគ្នា។

លោកបន្តថា ឆ្នាំ ២០២១នេះ ខេត្តកោះកុង មានបេក្ខជនប្រឡងសរុបចំនួន ៩៧១នាក់ ស្រី៥០៨នាក់។ បើធៀបនឹងឆ្នាំ ២០២០ កាលនោះមានចំនួន ៩៨២នាក់ ស្រី ៤៦២នាក់។ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សា នៅខេត្តមួយនេះ គឺបែងចែកជា ២មណ្ឌល។ ក្នុងនោះ មណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង មានចំនួន ២០បន្ទប់ និងមណ្ឌលអនុវិទ្យាល័យ ជា ស៊ីម ស្មាច់មានជ័យ មានចំនួន ១៩បន្ទប់។

សិស្សានុ-សិស្ស ដែលជាបេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តកោះកុង បានប្តេជ្ញាចិត្តថា ខ្លួននឹងប្រឹងប្រែងអស់ពីសមត្ថភាព ដែលមានអំឡុងពេលប្រឡង ដោយមិនធ្វើឲ្យអាណាព្យាបាលរបស់ពួកគេ ខកចិត្តឡើយ។

តំណាងបេក្ខជន បានថ្លែងថា ការដែលពួកគេមានជំនឿចិត្តយ៉ាងដូច្នេះ ក៏ព្រោះពួកគេបានខិតខំសិក្សាតាំងពីដើមឆ្នាំ រហូតមកដល់ថ្ងៃប្រឡងនេះ ទោះបីជាប្រទេសជួបបញ្ហារីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ ក៏មិនភ្លេចឡើយការរៀនសូត្រ ដែលជាឆ្នាំប្រឡង៕

អត្តបទ៖ សិរី វឌ្ឍនៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម