ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កោតសរសើរពីចំនួនស្រ្តីក្នុងជួរមន្រ្តីរាជការមានច្រើននៅក្នុងខេត្តកោះកុង
មន្រ្តីជានខ្ពស់ក្រសួងមហាផ្ទៃ បានបង្ហាញការកោតសរសើរអំពីចំនួនស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងមន្រ្តីរាជការនៅក្នុងខេត្តកោះកុង មានច្រើនគួរឱ្យកត់សម្គាល់ ដែលធ្វើកិច្ចអភិវឌ្ឍន៍ក្នុងមូលដ្ឋានកាន់តែរីកចម្រើនតាមតម្រូវការ។

ស្ត្រីយល់ដឹងអំពីតម្រូវការរបស់ស្រ្តី ស្រ្តីមានវិធីសាស្រ្តជួយដោះស្រាយករណីអំពើហិង្សាលើស្រ្តី ឬបញ្ហាអ្វីមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន និងស្រ្តីក៏ជាអ្នកចូលរួមរៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីអោយសង្គមមានការីកចម្រើនផងដែរ។
នេះជាការលើកឡើងរបស់លោកស្រី អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្ច្រាបយេនឌ័រ និងលើកកម្ពស់តួនាទីស្ត្រី ភារកិច្ចស្រ្តីក្នុងអង្គភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកស្រី អុង សុភាវី បន្ថែមថា បច្ចុប្បន្នសង្គមជាតិកំពុងមានការវិវឌ្ឍន៍ជឿនលឿន អំពើហិង្សាច្បាស់ណាស់វានឹងអាចកើតឡើងបានគ្រប់ទម្រង់ដូចជា អំពើហិង្សាលើរូបរាងកាយ អំពើហិង្សាគំរាមកំហែងផ្នែកផ្លូវចិត្ត និងបៀតបៀនផ្លូវភេទដែលបង្កគ្រោះថ្នាក់ខ្លាំង។ ក្រៅស្រ្តីភេទ សម្រាប់យុវវ័យវិញ ក៏ទាមទារឱ្យមានការយកចិត្តទុកដាក់អប់រំណែនាំ និងតាមដានទប់ស្កាត់ចំពោះអំពើហិង្សាផងដែរ តាមរយៈកត្តាបច្ចេកវិទ្យាទំនើប ការសេពគ្រឿងញៀន និងការទំនាក់ទំនងមនុស្សជុំវិញខ្លួនរបស់ពួកគេ។

លោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានវាយតម្លៃខ្ពស់ពីសកម្មភាពការងាររដ្ឋបាលខេត្តកោះកុង និងអាជ្ញាធរមន្រ្តីពាក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្មបំពេញភារកិច្ចការងារ និងចែករំលែកបទពិសោធន៍ជាក់ស្តែង ក្នុងការពង្រឹងការយល់ដឹង និងសមត្ថភាពលើការងារយេនឌ័រ ដើម្បីគាំទ្រដល់ការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ។ ការទទួលចំណេះដឹងសំខាន់ៗពាក់ព័ន្ធនឹងទស្សនៈយេនឌ័រ ការបញ្ជ្រាបយេនឌ័រ ការបង្ការ និងទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ ព្រមទាំងការយល់ដឹងអំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការសំខាន់ក្នុងការពង្រឹងយុត្តិធម៌ សុខដុមរមនា និងភាពធន់របស់សង្គម។

ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានបន្តយកចិត្តទុកដាក់ និងលើកកម្ពស់សិទ្ធស្ត្រី ដោយកំណត់យក “ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រីនៅគ្រប់វិស័យ” គឺជាអាទិភាព តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ក្នុងនោះ “ស្ត្រីគឺជាស្នូល”។
ដោយឡែកលោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង អះអាងថា លោកស្រីនឹងបង្កើនការតាមដាន និងលើកកម្ពស់ការយល់ដឹងអប់រំដល់យុវជនកាន់តែទូលំទូលាយអំពិវិធីសាស្រ្តការពារខ្លួនអំពីអំពើហិង្សានានាដែលជាក្តីបារម្ភជារួម។

លោកស្រី អភិបាលខេត្ត បានរំលេចដែរថា អ្នកដឹកនាំជាស្រ្តី និងស្រ្តីជាមន្រ្តីរាជការថ្នាក់ក្រោមជាតិរបស់រដ្ឋបាលខេត្តកោកុងចាប់ពីសមាជិកប្រឹក្សាខេត្តរហូតដល់អនុភូមិមានប្រមាណជាង៣០០នាក់ ដែលកំពុងបម្រើការងារយ៉ាងសកម្មប្រចាំថ្ងៃនេះ។ លោកស្រី ឈី វ៉ា ចាត់ទុកថា ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាផ្នែកមួយដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលផ្តោតលើសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្រ្តី។ ការចូលររួមយ៉ាងសកម្មរបស់ស្រ្តីក្នុងការដឹកនាំ និងសម្រេចិត្តនឹងជួយឱ្យការអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការរបស់ពលរដ្ឋ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


