ព័ត៌មានជាតិ
ក្រសួងដែនដី ជូនដំណឹងពីការបាត់សន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៣៩៩ សន្លឹក នៅខេត្តស្វាយរៀង
ក្រសួងរៀបចំដែនដី នគរូបនិយកម្ម និង សំណង់ នៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២២ បានជូនដំណឹងស្ដីពីការបាត់សន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធិ)ចំនួន ៣៩៩ សន្លឹកនៃភូមិ ព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រាបជូនសាធារណជនជ្រាបថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១មន្ទីររៀបចំដែន ដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀងបានបាត់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣៩៩ សន្លឹក នៃភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងដែលបណ្ណទាំងនោះបានបោះពុម្ពឈ្មោះកម្មសិទ្ធិករ(ផ្នែកខាងក្រោយ)រួចហើយប៉ុន្តែពុំទាន់បានបោះពុម្ពព័ត៌មានក្បាលដីនិងផែនទីក្បាលដី (ផ្នែកខាង មុខ)នៅឡើយ។
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលបាត់មានលេខរៀងសន្លឹកបណ្ណចាប់ពីលេខ No. 06598743 ដល់លេខ No.06598749, លេខ No.06598808 ដល់លេខ No.06598899 ,លេខ No.06598900,លេខ No.06611110 ដល់លេខNo. 06611123,លេខ No.06611201ដល់លេខNo.06611388, លេខNo.06611397ដល់ លេខ No.06611439, លេខ No.06611440 ដល់លេខ No. 06611453 , លេខ No. 06611459 ដល់លេខ No.06611500។

ក្រសួង បានប្រកាសបដិសេធវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំង ៣៩៩ ដែលបាត់ជាអសារឥតការនិងសូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើ កិច្ចសន្យាផ្សេងៗដែលពាក់ព័ន្ធនឹងអចលនវត្ថុដូចជា ការទិញ-លក់ ការបង្កើតសិទ្ធិលើការបញ្ចាំការបង្កើតហ៊ីប៉ូតែក ជាអាទីដើម្បីចៀសវាងការចាញ់បោកជនទុច្ចរិត ដែលប្រើប្រាស់បណ្ណកម្មសិទ្ធិក្លែងបន្លំដើម្បីទទួលបានប្រាក់កក់ឬប្រាក់កម្ចីជាដើម។ ដូចនេះប្រការដែលល្អមុននឹងសម្រេចចិត្តធ្វើកិច្ចសន្យាគប្បីស្នើសុំការបញ្ជាក់អំពី ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅរដ្ឋបាលសុរិយោដីជាសមត្ថកិច្ច។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌ មាន ៕
អត្ថបទ ៖ ណារី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


