ព័ត៌មានជាតិ
ស្ពានឆ្លងទន្លេមេគង្គពីភ្នំពេញ ទៅស្វាយជ្រុំ សិក្សាជិតបញ្ចប់គម្រោង គ្រោងសាងសង់ឆ្នាំ ២០២៣
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបពីដំណឹងអំពីការសាង់សង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីភ្នំពេញទៅតំបន់ស្វាយជ្រុំ នាពេលឆាប់ៗខាងមុខនេះ។ លោករដ្ឋមន្រ្តីបង្ហើបបែបនេះ នៅក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ស៊ុន ចាន់ថុល បានឲ្យដឹងថាស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឬស្ពានស្វាយជ្រុំ គ្រោងនឹងចាប់ផ្តើមសាង់សង់ នៅឆ្នាំ២០២៣ ខាងមុខ ខណៈដែលការសិក្សាគម្រោងជិតចប់សព្វគ្រប់អស់ហើយ។
ចំពោះទីតាំងដែលត្រូវតភ្ជាប់ កំពុងស្ថិតក្នុងការពិចារណា ដោយលោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា មានជម្រើសពីរ គឺទី១ ភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ បុកត្រង់ទៅកាន់ស្វាយជ្រុំតែម្តង, និងទី២ ចេញពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចភ្ជាប់ទៅកាន់តំបន់អរិយក្សត្រ ដោយត្រូវសង់ស្ពានចំនួន២។
ស្ថិតនៅក្នុងការសិក្សារវាយតម្លៃនេះ រដ្ឋមន្រ្តីក្រសួងសាធារណការ បានសង្កត់ធ្ងន់ថា ទីតាំងណា ដែលមានផលប៉ះពាល់តូច ចំណាយថវិកាតិច គឺជាជម្រើសល្អ។
លោក ស៊ុន ចាន់ថុល បន្ថែមដូច្នេះ «ខ្ញុំគិតថា ទាល់តែឆ្នាំ២០២៣ ទើបយើងអាចបើកការដ្ឋានសាងសង់ស្ពាន ស្វាយជ្រុំនេះបាន»។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា បានប្រកាសកាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ សម្រេចជួយសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ពីរាជធានីភ្នំពេញ ទៅអរិយក្សត្រ បន្ទាប់ពីការសិក្សាគម្រោងបានចប់សព្វគ្រប់ ខណៈការបើកការដ្ឋានសាងសង់នឹងចាប់ផ្ដើមនៅឆ្នាំ ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអបអរសាទរ និងអរគុណ ដល់រដ្ឋាភិបាលកូរ៉េខាងត្បូង ចំពោះសមិទ្ធផលស្ពានថ្មី សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ៕ ដោយ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


