Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២១ ខេត្តកំពង់ស្ពឺ សល់ស្រូវជាង ១៣ ម៉ឺនតោន

បានផុស

នៅ

តុល្យភាពស្បៀងក្នុងឆ្នាំ ២០២១ សម្រាប់ខេត្តកំពង់ស្ពឺបន្ទាប់ពីការប្រមូលផលស្រូវទុកបរិភោប និងទុកពូជ គ្រប់គ្រាន់ក្នុងខេត្តហើយ ខេត្តគឺនៅសល់ស្រូវចំនួនជាង ១៣ ម៉ឺនតោន (១៣៦ ២៨៦ តោន) គិតជាអង្ករស្មើនឹងប្រមាណជាង ៨ ម៉ឺន តោន (៨៤ ០២៣ តោន)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការឱ្យដឹងពី លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្ត កំពង់ស្ពឺ នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២។

លោក យឹម សុខុម បានបន្ថែមថា សម្រាប់ផែនការបង្កបង្កើនផលស្រូវរដូវវស្សា គឺអនុវត្តបានលើផ្ទៃដីចំនួនជាង ១២ ម៉ឺនហិកតា (១២២ ៦៦១ ហិកតា) លើផែនការដែលត្រូវអនុវត្តចំនួនជាង ១១ ម៉ឺនហិកតា (១១៣ ៦០០ ហិកតា)។

លោកប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺបានលើកឡើងដែរថា គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ ផ្ទៃដីប្រមូលផលសម្រេចបានចំនួនជាង ១២ ម៉ឺនហិកតា (១២២ ៦២១ ហិកតា) ស្មើនឹង ១០៧,៩៤%។ ចំណែកផ្ទៃដីដែលខូចខាតទាំងស្រុងមានចំនួន ៤១ ហិកតា។ ចំពោះទិន្នផលដែលទទួលបានជាមធ្យមមានចំនួន ៣,២ តោនក្នុងមួយហិកតា។ បើគិតជាបរិមាណផលសរុបមានចំនួនជាង ៩០ ម៉ឺនតោន (៩០៣ ១៧៤ តោន)។

លោកបន្ថែមថា រីឯដំណាំរួមផ្សំដែលអនុវត្តបាននៅក្នុងរដូវវស្សាឆ្នាំ ២០២១ មានចំនួនជាង ២ ពាន់ហិកតា (២ ២៧៤ ហិកតា) ខ្ពស់ជាងឆ្នាំ ២០២០ ចំនួន ៥១០ ហិកតា។ ដោយឡែកផែនការបង្កបង្កើនផលស្រូវរដូវប្រាំង គឺអនុវត្តលើផ្ទៃដីចំនួន ៥៦៥ ហិកតា និងប្រមូលផលបានចំនួន ៥៦១ ហិកតា ស្មើនឹង ៩៩,២៩% ដោយទទួលបានទិន្នផលជាមធ្យមចំនួនជាង ៣ តោន (៣,៣ តោន) ក្នុងមួយហិកតា។ បើគិតជាបរិមាណសរុប មានចំនួន ១ ៨៥៥ តោន។ រីឯដំណាំរួមផ្សំអនុវត្តបាន ចំនួន ៥៣៤ ហិកតា៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

Sokha Hotels

ព័ត៌មានពេញនិយម