Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ព្រះសីហនុ​នឹង​បាញ់​កាំជ្រួច​២​ថ្ងៃ​អបអរ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ ២០២២

បានផុស

នៅ

រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​នឹង​រៀបចំ​បាញ់​កាំជ្រួច​ចំនួន​២​លើក​គឺ​នៅ​យប់​ថ្ងៃទី​១៨-១៩ ខែ មករា​ឆ្នាំ​២០២២ ដើម្បី​ចូលរួម​អបអរសាទរ​ការរៀប​ចំ​វេទិកា​ទេសចរណ៍ អាស៊ាន​ឆ្នាំ ២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ នេះ​បើ​យោងតាម សេចក្ដីជូនដំណឹង​រប​ស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅ​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ ខ្ពស់​ក្នុង​ពិធី​បើក​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ ដោយមាន​ការអញ្ជើញ​ចូលរួម​ដោយផ្ទាល់​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល សមាជិក​ព្រឹទ្ធសភា​-​រដ្ឋ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អង្គទូត​នានា រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន និង ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន​ព្រមទាំង​ក្រុមហ៊ុន​ជាតិ​- អន្តរជាតិ​ជាច្រើន​ផងដែរ​។

វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០​ឆ្នាំ​២០២២ ដែល​រួមមាន​កិច្ចប្រជុំ​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន​(NTO) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​និង​ការតាំងពិព័រណ៍ ទេសចរណ៍​(Travex) ។ ក្រុមហ៊ុន​ជាតិ​និង​អន្តរជាតិ​ចំនួន ៤០​ក្រុមហ៊ុន នឹងចូលរួម​តាំងពិព័រណ៍​ទេសចរណ៍​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ (ATF 2022) ជាមួយនឹង​ចំនួន​ស្តង់​លក់ទំនិញ​សរុប​១៨៧​ស្តង់​ដែល​កម្ពុជា​ធ្វើជា ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ចាប់ពី​ថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ​២០២២ នៅ​ក្រុង ព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

បើ​តាម​ក្រសួងទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹងថា ​រហូត​មក​ដល់ពេលនេះ​មានការ​បញ្ជាក់​ពី​ការចូលរួម​ដោយផ្ទាល់​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​និង​មន្ត្រីជាន់ខ្ពស់​ពី ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​ក្នុងនោះ​ប្រតិភូ​អន្តរជាតិ​ចូលរួម​កិច្ចប្រជុំ​មាន​ចំនួន​១២៣ រូប​សារព័ត៌មាន​អន្តរជាតិ​សរុប​ចំនួន ២០​ស្ថាប័ន​សរុប​ភ្ញៀវ​ចូល​រួមមាន​ចំនួន​៣២២​នាក់​មកពី​ប្រទេស​ចំនួន​២៧៕

ដោយ ​៖ ​ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានជាតិ៨ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម