ព័ត៌មានជាតិ
ស្រ្តីម្នាក់សុខចិត្តលះបង់ជីវិតបរិច្ចាគសួតឲ្យលោក អួន សារ៉ាត់
ស្រ្តីជាអាជីវករលក់បាយមួយរូប បានប្រកាសសុខចិត្តលះបង់ជីវិត ដោយបរិច្ចាគសួតរបស់ខ្លួន ឲ្យលោក អួន សារ៉ាត់ ប្រសិនបើស្ថានភាពជំងឺលោក មិនបានធូរស្រាល។

ភរិយាលោក អួន សារ៉ាត់ អ្នកស្រី អ៊ុច សារ៉ាវុធ បានសរសេរនៅលើផេកផ្លូវការ Ourn sarath page ដូច្នេះថា« នាងខ្ញុំ ភរិយាលោកគ្រូអួន សារ៉ាត់ សូមថ្លែងអំណរអរគុណដល់បងស្រី អ្នកលក់បាយ (សុំមិនបញ្ចេញឈ្មោះ) ដែលបងស្រីសុខចិត្តលះបង់ជីវិតដោយការបរិច្ចាគសួតជូនលោកគ្រូ ប្រសិនបើស្ថានភាពជំងឺលោកគ្រូមិនធូរស្រាល ហើយត្រូវប្រើជម្រើសចុងក្រោយនៃការព្យាបាលដោយការប្តូរសួត»។
អ្នកស្រី អ៊ុច សារ៉ាវុធ បានបន្តថា« ទឹកចិត្តនៃការលះបង់ជីវិតនេះ គឺពិតជាធំធេងណាស់ គ្មានអ្វីប្រៀបផ្ទឹមឡើយ។ នាងខ្ញុំពិតជារំភើប និងដឹងគុណបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់បងស្រី ដែលហ៊ានលះបង់ជីវិតដើម្បីសង្គ្រោះជីវិតលោកគ្រូ។ នាងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ តាមជួយថែរក្សាបងស្រី ឲ្យមានសុខភាពល្អបរិបូរណ៍ មានប្រាជ្ញាឈ្លាសវៃ និងសម្រេចជោគជ័យគ្រប់ភារកិច្ច»។
បើតាមអ្នកស្រី អ៊ុច សារ៉ាវុធ ដែលជាភរិយា បានឲ្យដឹងថា ស្វាមីរបស់ខ្លួន មានជំងឺប្រចាំកាយដូចជា រលាកក្រពះពោះវៀន បញ្ហាច្រមុះអាលែកហ្ស៊ី រលាកបំពង់ក រលាកសួតធ្ងន់ធ្ងរ(ថប់ដង្ហើមខ្លាំង ក្អកខ្លាំង) សួតរលាកខ្លាំងទាំងស្តាំទាំងឆ្វេង។

លោក អួន សារ៉ាត់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ កាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២១ ក្រោយពីជំងឺធ្វើទុក្ខខ្លាំង។
បន្ទាប់ពីបានសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ អស់រយៈពេលជាច្រើនថ្ងៃ អ្នកស្រី អ៊ុច សារ៉ាវុធ បានប្រកាសដំណឹងកាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២២ថា ស្ថានភាពសុខភាពស្វាមីរបស់អ្នកស្រី បានធូរស្បើយច្រើន ក្រោយពីក្រុមគ្រូពេទ្យយកចិត្តដាក់ក្នុងការព្យាបាលយ៉ាងខ្លាំង។
លោក អួន សារ៉ាត់ ត្រូវបានសាធារណជន ស្គាល់ថា ជាអ្នកនិពន្ធសៀវភៅ អំពីការលើកទឹកចិត្ត បង្កើតអាជីវកម្ម បណ្តុះគំនិតវិជ្ជមានដល់យុវជនជំនាន់ក្រោយ។ លោកបាននិពន្ធសៀវភៅជាច្រើនចំណងជើង លក់នៅលើទីផ្សារ ពិសេសនៅតាមបណ្ណាគារនានា នៅទូទាំងប្រទេស។ លើសពីនេះទៀត លោក អួន សារ៉ាត់ តែងតែបើកវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធន៍នៅលើអនឡាញ ឬបណ្តាញសង្គម ដោយសេរី(Free) ដើម្បីចែកជូនដល់សាធារណជន យកទៅពិចារណា អំពីគំនិតអាជីវកម្ម និងបទពិសោធន៍ដែលលោកមានកន្លងមក។
លោក អួន សារ៉ាត់ មានស្រុកកំណើត នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង៕ ដោយ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


