ព័ត៌មានជាតិ
កម្ពុជាជាប់ចំណាត់ថ្នាក់ទី១២៨លើវិស័យអភិវឌ្ឍន៍ព័ត័មានវិទ្យា
ភ្នំពេញ៖ លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍បានមានប្រសាសន៍ថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី១២៨ លើវិស័យអភិវឌ្ឍន៍ព័ត៍មានវិទ្យា អាយ ស៊ីធី ក្នុងចំណោមប្រទេសប្រមាណ ២០០ នៅលើពិភពលោក។
ថ្លែងប្រាប់អ្នកសារព័ត៍មាននៅថ្ងៃទី១៧មករា ក្រោយចូលរួមសម្ភោធមជ្ឈមណ្ឌលបច្ចេកវិទ្យាអេយូភីភី លោក រដ្ឋមន្ត្រីបានបន្តថា ការជាប់ចំណាត់ថ្នាក់ទី១២៨នេះ ដោយសារតែកម្ពុជាមានហេដ្ឋារចនាសម្ពព័ន្ធផ្នែកបច្ចេកវិទ្យានៅមានការខ្វះខាតច្រើនដូចជាខ្សែកាបអ៊ុបទិច សេវាអ៊ិនធឺណេតនៅយឺត និងការយល់ដឹងរបស់ប្រជាពលរដ្ឋពីការប្រើវិស័យបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងការកែលម្អបញ្ហានេះក្រសួងបានរៀបចំបង្កើតក្រុមការងារសូចនាករមួយ ដើម្បីប្រមូលទិន្នន័យពីការប្រើប្រាស់បច្ចេកវិទ្យានៅទូទាំងប្រទេសនិងបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអ៊ុបទិច ដោយក្រសួងរៀបចំតបណ្តាញពីក្រោមបាតសមុទ្រក្នុងខេត្តកោះកុងភ្ជាប់ចូលមកកម្ពុជា ដើម្បីបង្កើតសមត្ថភាពធំសំដៅធ្វើយ៉ាងណាឱ្យសេវាអ៊ិនធឺណេតបានលឿន។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងក៏កំពុងត្រួតពិនិត្យប្រតិបត្តករដែលកំពុងធ្វើជាអាជីវកម្មលើទូរគមនាគមន៍ ត្រូវរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវ និងក្រសួងនឹងមានផែនការតបណ្តាញខ្សែកាបក្រោមដីឬលើអាកាសឱ្យបានដល់គ្រប់ភូមិប្រជាពលរដ្ឋនៅឆ្នាំ២០២៧ខាងមុខនេះ ដើម្បីឱ្យប្រជាពលរដ្ឋពិសេសនៅតាមមណ្ឌលសុខភាព ប៉ុស្តិ៍នគរបាលឃុំ និងតាមសាលារៀនប្រើប្រាស់អ៊ិនធឺណេតបានលឿន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


