ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានប្រកាសដាក់ឱ្យប្រើប្រើប្រាស់ប្រព័ន្ធសហគមន៍ឌីជីថលកម្ពុជា ជាផ្លូវការដើម្បីប្រមូលផ្ដុំបុគ្គលដែលមានគុណវុឌ្ឍិផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុងប្រទេស និងក្រៅប្រទេសមកអភិវឌ្ឃន៍បច្ចេកវិទ្យាឌីជីថលនេះកាន់តែរីកចម្រើនបន្ថែមទៀត។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចុះថ្ងៃទី២៤ ខែមករានេះបានឲដឹងថា ស្របតាមគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងដើម្បី គាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីផល ក្រសួងបានបង្កើតប្រព័ន្ធ សហគមន៍នីដីថលកម្ពុជា”។
ក្រសួងបានបន្តថាប្រព័ន្ធនេះបាន បង្កើតឡើងក្នុងគោលបំណងប្រមូលផ្ដុំបុគ្គលដែលមានគុណវុឌ្ឍិផ្នែកបច្ចេកវិទ្យាឌីជីថល ទាំងក្នុង ប្រទេស និងក្រៅប្រទេស ចុះឈ្មោះចូលប្រើប្រាស់ប្រព័ន្ធ ដើម្បីទទួលបានឱកាសក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ របស់ខ្លួន ឱកាសការងារល្អ ការចែករំលែកចំណេះដឹងនិងបទពិសោធទៅវិញទៅមករវាងអ្នកជំនាញ ព្រមទាំងព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងពោលពយោបាយក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានផដែរ។

ក្រសួងសូមលើកទឹកចិត្តដល់ មន្ត្រីរាជការ បុគ្គលិកឯកជន និស្សិត បញ្ញវន្ត និងសាធារណជន ដែលមាន ជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលទាំងអស់ ចូលរួមក្នុងការប្រើប្រាស់ប្រព័ន្ធនេះ ដោយធ្វើការចុះឈ្មោះ តាមរយៈតំណភ្ជាប់ https:/dcc.gov.kh ។
សម្រាប់មតិកែលម្អ ឬព័ត៌មានបន្ថែមទាក់ទងនឹងរបៀបប្រើប្រាស់សូមធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៧៦,៦១៧១ ២០៤ ឬតាមរយៈអឺមែល ccamptc.gov.kh ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


