ព័ត៌មានជាតិ
ជំនាញ IT រៀនចេះហើយ ឱកាសការងារខ្ពស់ លក្ខខណ្ឌសិស្សបាននិន្ទេសល្អ ទើបចូលរៀនបាន
ជំនាញ IT (បច្ចេកវិទ្យាព័ត៌មាន) និស្សិតដែលរៀនចេះហើយ មានឱកាសការងារច្រើន ខណៈដែលប្រទេសកំពុងអភិវឌ្ឍ មានក្រុមហ៊ុន ធនាគារ និងស្ថាប័នផ្សេងៗត្រូវការ។
លោក ខៀវ វិទូ អតីតនិស្សិតជំនាន់ទី ១៥ មុខវិជ្ជា វិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យន័រតុន បានឱ្យដឹងថា មូលដ្ឋានគ្រឹះនៃអ្នកដែលចង់រៀនជំនាញ IT គឺសិស្សត្រូវមាននិទ្ទេសល្អពីថ្នាក់មធ្យមសិក្សា លើមុខវិជ្ជាគណិតវិទ្យា និងរូបវិទ្យា ខណៈដែលការចូលរៀនជាក់ស្ដែងគឺត្រូវមានភាសាអង់គ្លេសមួយមុខវិជ្ជាទៀត។

លោកបញ្ជាក់ថា អ្នកដែលពូកែមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា ហើយទៅរៀន IT គឺត្រូវការត្រិះរិះ ពិចារណាច្រើន ដូច្នេះប្រសិនបើគាត់ពូកែមុខវិជ្ជាទាំងពីរនេះ គឺគាត់អាចរកដំណោះស្រាយ បានលឿន។
លោក ខៀវ វិទូ បានពន្យល់ថា ជាទូទៅនៅពេល ចូលរៀននៅឆ្នាំទី១ គេមិនទាន់តម្រង់ទិសនោះទេ គឺតម្រូវឱ្យស្វែងយល់ពីមូលដ្ឋានកុំព្យូទ័រ (Hardware &Software ) ជាមុនសិន លុះដល់ឆ្នាំទី២ឡើងទៅ សាលាចាប់ផ្ដើមឱ្យនិស្សិតរៀនមុខវិជ្ជាតម្រង់ទិស គឺនិស្សិខ្លួនយើងអាចជ្រើសរើសបានទៅលើមុខវិជ្ជា៣ធំៗ ដូចជា Programming (ផ្នែកសរសេរកូដ) Network Administrator (អ្នកគ្រប់គ្រងបណ្ដាញ Sever) និង Web Programming ទាក់ទងនិងការរចនាវេបសាយ សរសេរកូដ និងបង្កើតកម្មវិធីនៅលើវេបសាយ។

លោកបញ្ជាក់ថា បច្ចុប្បន្នសម័យជឿនលឿន គេបានបំបែកមុខវិជ្ជានេះទៅ Multi Media សិក្សាទៅលើ Sound និង Graphic Design បន្ថែមទៀត។
វិទូបានចាប់ផ្ដើមរៀនជំនាញនេះ នៅឆ្នាំ ២០១៤ និងបញ្ចប់នៅឆ្នាំ ២០១៨។ លោកថា មូហេតុដែលលោកចង់រៀន IT ដោយសារមុខវិជ្ជានេះ គឺលោកឆាប់ចាប់បានងាយយល់។
បើតាមអតីតនិស្សិត IT រូបនេះ អ្នកដែលរៀនជំនាញនេះ ពួកគេអាចធ្វើការនៅតាមក្រុមហ៊ុន ធនាគារ ខណៈដែលទីផ្សារបច្ចុប្បន្នមានតម្រូវការកាងារខ្ពស់ដោយសារតែ ឥឡូវ មិនថាតែក្រុមហ៊ុននោះទេ ធនាគារ ផ្សេងៗគឺរត់រកអ្នក IT ហើយបើចេះច្បាស់ទៀតប្រាក់ខែក៏ទទួលបានខ្ពស់ដែរ។
លោក វិទូប្រាប់ថា ពេលលោកកំពុងរៀននៅសាកលវិទ្យាល័យ មានការលំបាកច្រើន គឺទាមទារឱ្យខ្លួនយើងមានស្វ័យសិក្សាស្រាវជ្រាវដោយខ្លួនឯងឱ្យបានច្រើនទើបអាចជម្នះឧបសគ្គ និងដោះស្រាយបានងាយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


