ព័ត៌មានជាតិ
រថយន្តមួយគ្រឿងបុករះ បង្កការភ្ញាក់ផ្អើលពេញក្រុងកំពង់ចាម
រថយន្តដឹកទំនិញមួយគ្រឿង បានបើកចុះពីស្ពានគីហ្សូណាមិនប្រយ័ត្នបុករះម៉ូតូ រថយន្តច្រើនគ្រឿង និងបណ្តាលឲ្យមនុស្សស្រីម្នាក់រងរបួសធ្ងន់។


ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដោយរថយន្តមួយគ្រឿងពាក់ស្លាកលេខ ព្រៃវែង 3A1656 ចុះពីលើស្ពានគីហ្សូណា មិនប្រយ័ត្នរួចបុកម៉ូតូមួយគ្រឿងស្លាកលេខ កំពង់ចាម 1T8658 បណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់ ហើយរថយន្តនេះ បន្តទៅបុករថយន្តធំពាក់ស្លាកលេខ3A6922 ឲ្យបែកក្បាលឡើងខឿន រួចបន្តទៅបុករថយន្តម៉ាកព្រួស ស្លាកលេខភ្នំពេញ 2Z 1853 ហើយរថយន្តនេះ មិនទាន់ថមថយលឿនទេទៅបុកខឿនចិញ្ចឹមផ្លូវ រួចរេចង្កូតទៅបុក រថយន្តម៉ាកបាឡែនពណ៌ទឹកប្រាក់ស្លាកលេខ ភ្នំពេញ 2AC 7047 ហើយបន្តបុករះម៉ូតូបីគ្រឿង បុកខ្ទប់ផ្ទះ និងតូបមុខផ្ទះមួយទៀតទើបវាឈប់។ គូសបញ្ជាក់ផងដែរថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យអ្នកណាម្នាក់បាត់បង់ជីវិតឡើយ។



ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកស្ត្រីរងគ្រោះទៅសម្រាកព្យាបាល នៅមន្ទីរខេត្តកំពង់ចាម និងចាប់ឃាត់ខ្លួន អ្នកបើករថយន្តបង្កខាងលើបញ្ជូនទៅអធិការក្រុងកំពង់ចាម ហើយសម្រួលចរាចរណ៍និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕




អត្ថបទ៖ ហុង ម៉េងហៀ
សូមចុចអាន៖ អ្នកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ប្រុងប្រយ័ត្នផង រថយន្តធុនធំបង្កគ្រោះថ្នាក់ញឹកញាប់ណាស់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី