ព័ត៌មានជាតិ
អ្នកស្រាវជ្រាវជីវៈចម្រុះមួយក្រុម គ្រោងបោះពុម្ភសៀវភៅបរិយាយពីសត្វនិងរុក្ខជាតិនៅកម្ពុជា
ក្រុមការងារស្រាវជ្រាវជីវៈចម្រុះមួយក្រុមគ្រោងបោះពុម្ពសៀវភៅ ដើម្បីបង្កើនការយល់ដឹងពីជីវៈចម្រុះនៅប្រទេសកម្ពុជា។
លោក សុខ វិជ្ជា សមាជិកក្រុមការងារស្រាវជ្រាវជីវៈចម្រុះនៃប្រទេសកម្ពុជាបានឲ្យកម្ពុជាថ្មីដឹងថា ក្នុងសៀវភៅដែលគ្រោងបោះពុម្ភនេះនឹងបង្ហាញពីប្រភេទរុក្ខជាតិនិងសត្វជាច្រើនប្រភេទ ដែលមាននិងកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
សៀវភៅដែលកើតឡើងពីការស្រាវជ្រាវយ៉ាងលម្អិតនេះ នឹងបង្ហាញរាល់ប្រភេទជីវៈចម្រុះមានសត្វ រុក្ខជាតិកម្រទាំងក្នុងស្រុក និងនាំចូលពីក្រៅ រួមទាំងផ្តល់ចំណេះដឹងពីការប្រើប្រាស់រុក្ខជាតិមួយចំនួនកុំឲ្យប៉ះពាល់ដល់សុខភាព។

“ក្នុងសៀវភៅនេះមានបែងចែកជាពីរគឺមានប្រភេទរុក្ខជាតិផង និងសត្វផង អីចឹងវាអាចជាឯកសារដ៏មានសារសំំខាន់សម្រាប់សិស្សនិស្សិតអាចយកទៅបំពេញបន្ថែមក្នុងការសិក្សា និងប្រើប្រាស់ក្នុងការស្រាវជ្រាវផ្សេងៗ។
បើតាមសមាជិកក្រុមចងក្រងសៀវភៅជីវៈចម្រុះរូបនេះ កន្លងទៅមានការយករុក្ខជាតិមួយចំនួនត្រូវបានប្រជាពលរដ្ឋយកទៅប្រើប្រាស់ទាំំងយល់ច្រឡំ ហើយដែលដូចអាវុធមុខពីរបើមិនបានស្វែងយល់សិក្សាឲ្យបានត្រឹមត្រូវ អាចបំផ្លាញសុខភាពទៅវិញ។
បើតាមការបញ្ជាក់ពីលោក សុខ វិជ្ជា រាល់ខ្លឹមសារក្នុងសៀវភៅនេះគឹបានពីការស្រាវជ្រាវតាមប្រភពផ្លូវការ និងយោងតាមឯកសារពីក្រុមការងារអភិរក្ស។ ការចងក្រងសៀវភៅនេះក៏មិនពាក់ព័ន្ធដល់ស្ថាប័នណាដែរ វាកើតឡើងពីការស្រាវជ្រាវរបស់ក្រុមការងារផ្ទាល់ ដើម្បីចែករំលែកចំណេះដឹងទុកជាប្រយោជន៍តែប៉ុណ្ណោះ។
សៀវភៅជីវៈចម្រុះដែលក្រុមការងារលោកសុខ វិជ្ជា បានចងក្រងឡើងគ្រោងបោះពុម្ភចំនួនប្រហែល ១០០ ទៅ ៣០០ ក្បាល ដែលនឹងផ្តល់តាមបណ្ណាល័យមួយចំនួនឥតគិតថ្លៃ ដើម្បីជាការចូលរួមចំណែកដល់កិច្ចការងារសង្គម។ ចំណែកសៀវភៅដែលនៅសល់ នឹងដាក់ឲ្យប្រិយមិត្តមានចំណាប់អារម្មណ៍អាចជាវយកទៅស្វែងយល់បាន។
លោក សុខ វិជ្ជា បានបញ្ជាក់ដល់កម្ពុជាថ្មីថា សៀវភៅជីវៈចម្រុះជាស្នាដៃពីការស្រាវជ្រាវនេះនឹងបោះពុម្ភចេញជាភាគ ១ និងបន្តចេញភាគ ២ ឬភាគ ៣ ជាបន្តបន្ទាប់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


