Connect with us

ព័ត៌មានជាតិ

លោក អ៊ុន  ចាន់ដា ៖ ការចាក់វ៉ាក់សាំងដូសទី៤ គឺដើម្បីការពារសុខភាពពីវីរុសប្រភេទថ្មី អូមីក្រុង

បានផុស

នៅ

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា ការចាក់វ៉ាក់សាំងដូសជំរុញទី៤ គឺដើម្បីការ​ពារសុខភាពសំដៅធ្វើយ៉ាងណាកុំឲ្យមានការឆ្លងរីករាលដាលនៃមេរោគបំប្លែងខ្លួនថ្មីអូមីក្រុងដែលពិភពលោកកំពុងតែមានការព្រួយបារម្ភ ព្រោះមេរោគប្រភេទនេះ វាពិតជាងាយឆ្លងលឿនណាស់។ ដូច្នេះ មានតែការចាក់វ៉ាក់សាំងទេដែលអាចការពារឲ្យជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុន ចាន់ដា បានអះអាងបែបនេះនៅក្នុងពេលដែលលោក រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តកំពង់ចាម បានអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជំរុញទី៤ នៅ សាលសន្និសីទសាលាខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ លោកអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានផ្ដល់វ៉ាក់សាំងម្ជុលទី៤ ជាដូសជំរុញសម្រាប់ចាក់ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ចាម។

ជាមួយគ្នានេះ លោកអភិបាលខេត្ត  ក៏បានអំពាវនាវឲ្យមានការរួមគ្នាទទួលខុសត្រូវក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ជាពិសេស វីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដោយកុំភ្លេចអនុវត្តវិធានការ ៣ការពារ  ៣កុំ តាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចជា ក្រសួង សុខាភិបាល។

លោកវេជ្ជបណ្ឌិត គីម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ចាប់ពីខែមីនា មកដល់ពេលនេះ ខេត្តកំពង់ចាម សម្រេចបានការចាក់វ៉ាក់សាំងបង្ការជូនប្រជាពលរដ្ឋ កុមារអាយុ៥ឆ្នាំ  ចាក់ដូសទី១បាន ៨៧%  ដូសទី២បាន៦៣% ។ កុមារអាយុ ៦ឆ្នាំដល់១១ឆ្នាំ ចាក់ដូសទី១ បាន ១១០%  ដូសទី ២ បាន១០២% ។ អាយុ ១២ដល់ ១៨ឆ្នាំ ចាក់ដូសទី ១ បាន ១០០%  ដូសទី ២ បាន៩៦%។

ចំណែក ប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើងចាក់ដូសទី១ បាន៧២%  ដូសទី២ បាន៦៨% និងដូសជំរុញទី៣  បាន៣៧ % ។  ដោយឡែក នៅថ្ងៃនេះ ខេត្តកំពង់ចាមនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ ក្នុងដូសទី៤ ឬដូសជំរុញ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីនគរបាលជាតិនៅក្នុង ខេត្តកំពង់ចាមផងដែរ៕

អត្ថបទ ៖ ហុង ម៉េង ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម