ព័ត៌មានជាតិ
ឆ្លងឆ្នាំថ្មី ម៉ូតូ Dream សង់ស៊េរី ២០២២ មិនសូវមានម៉ូយដូចរាល់ឆ្នាំ ខណៈតម្លៃក៏ឡើងគួរសម
អាជីវករលក់ដូរម៉ូតូសេរីទំនើបបាននិយាយថា ឆ្លងចូលឆ្នាំថ្មី២០២២នេះ ម៉ូតូសេរីទំនើបដែលទាន់សម័យហាក់ដូចជាមិនសូវមានម៉ូយមកទិញ ខណៈសេរី២០២១ បន្សល់ទុកក្នុងហាងនៅឡើយ។

ម្ចាស់អាជីវកម្មមួយរូបដែលមានហាងលក់ម៉ូតូនៅភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានឲ្យកម្ពុជាថ្មីថា គួរឲ្យចម្លែកខណៈរាល់ឆ្នាំមានម៉ូយមកកម្មង់ម៉ូតូទុកមុន ប៉ុន្តែខុសតែឆ្នាំ ២០២២នេះ ម៉ូតូដែលនាំចូលមកនៅសល់សឹងពេញហាង ក្នុងនោះម៉ូតូសង់សេរី ២០២១ មិនទាន់លក់អស់ផងដែរ។
ម្ចាស់អាជីវកម្មខាងលើបានប្រាប់ពីតម្លៃម៉ូតូ Dream សេរី ២០២២ ក្នុងមួយគ្រឿងតម្លៃ ២ ៤៣០ដុល្លារ ខណៈសេរី ២០២១ តម្លៃ ២ ២៥០ ដុល្លារ។

ទាក់ទិនទៅនិងបញ្ហាម៉ូតូសេរីទំនើបនៅសល់ពេញហាងខុសប្លែករាល់ឆ្នាំឲ្យតែមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីយ៍ចិន វៀតណាម គឺសម្បូទៅដោយម៉ូយមកកម្មង់ទិញសឹងរកម៉ូតូលក់មិនបាន។
លោក បាន់ ស៊ីថុន ដែលជាឈ្មួញកណ្តាលនៅច្បារអំពៅបានឲ្យកម្ពុជាថ្មីដឹងថា ឆ្នាំនេះបងប្អូនប្រជាពលរដ្ឋភាគច្រើនលោកមិនសូវមានថវិកាសល់ដូចមុនពេលប្រទេសជាតិយើងត្រូវបិទខ្ទប់ដោយសារជំងឺកូវីដ១៩ ចូលមករាតត្បាតទូទាំងប្រទេសក៏ដូចជាពិភពលោក។

ហើយគេជឿជាក់នៅឆ្នាំបន្ទាប់គឺបងប្អូនប្រជាពលរដ្ឋយើងលោកមានជីវភាពធូធាឡើងវិញនោះ លោកនឹងមកកម្មង់ទិញម៉ូតូសេរីទំនើបបែបនេះជាបន្ត។
គួរបញ្ជាក់ថា ក្នុងរយះពេលដែលប្រទេសជាតិជួបនូវជំងឺកូវីដ១៩មករាតត្បាតនេះគឺតាមបណ្តាហាងលក់ដូរម៉ូតូគ្រប់ធុនបានស្ងប់ស្ងាត់ព្រោះតែជីវភាពបងប្អូនប្រជាពលរដ្ឋលោកនៅខ្វះខាតហើយភាគច្រើននៅជាប់បំណុលធនាគារ៕
អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


