អាជីព
មកដឹងប្រាក់ចំណូលរបស់អ្នកប្រកបមុខរបរជួសជុលម៉ូតូមួយចំនួន នៅរាជធានីភ្នំពេញ
អ្នកប្រកបមុខរបរជួសជុលម៉ូតូ នៅរាជធានីភ្នំពេញ បានប្រាប់អំពីប្រាក់ចំណូលដែលពួកគាត់អាចរកបានក្នុងមួយថ្ងៃចាប់ពីចន្លោះ ១៥ ម៉ឺនរៀល ទៅ ២០ ម៉ឺនរៀល ទៅតាមចំនួនដែលម៉ូតូមកជួសជុលច្រើនឬតិច បន្ទាប់ពីដកចំណាយរួច។

លោក សោម ព្រហស្បតិ៍ ម្ចាស់ហាងជួសជុលម៉ូតូ សង្កាត់ដូនពេញ ខណ្ឌដូនពេញ បានប្រាប់មកសារព័ត៌មានកម្ពុជាថ្មីថា លោកបើកកន្លែងជួសជុលម៉ូតូនៅម្ដុំផ្លូវព្រះនរោត្តមនេះ មានរយៈពេលជិត ១០ឆ្នាំ មកហើយ ហើយការជួសជុល គឺមានទាំងប្រភេទម៉ូតូអូតូ និងប្រភេទម៉ូតូប្រើលេខធម្មតា។ លោកបន្ថែមទៀតថា ប្រសិនបើគិតទាំងការជួសជុល និងផ្លាស់ប្ដូរគ្រឿងបន្លាស់ថ្មីនោះ លោកទទួលបានម៉ូតូមកជួសជុល និងផ្លាស់ប្ដូរជាធម្មតាប្រមាណ ១០ គ្រឿង ទៅ ១៥ គ្រឿងក្នុងមួយថ្ងៃ។

លោក សោម ព្រហស្បតិ៍ បានបញ្ជាក់ទៀតថា ការជួសជុលម៉ូតូប្រចាំថ្ងៃ ចាប់ម៉ោង ៧ :០០នាទីព្រឹក ដល់ម៉ោង ៦ :០០នាទីល្ងាច។ ជាមធ្យម លោកទទួលបានប្រាក់ចំណេញដែលទូទាត់ទាំងថ្លៃគ្រឿងបន្លាស់ និងថ្លៃកម្លាំងពលកម្ម (ថ្លៃឈ្មួលជាង) ចន្លោះពី ១៥ ម៉ឺនរៀល ទៅ ២០ ម៉ឺនរៀល ជារៀងរាល់ថ្ងៃ។

ចំណែកលោក ហេង វ៉ាន់ អ្នកជួសជុសម៉ូតូតូចមួយ ត្រង់ចំណុចផ្លូវប៉ាស្ទ័រ ក៏បានប្រាប់សារព័ត៌មានកម្ពុជាថ្មីដែរថា បច្ចុប្បន្នកន្លែងជួសជុសម៉ូតូរបស់លោកមានកូនជាង ២នាក់ដែលទើបមករៀនជួសជុល និងក៏មានទទួលកូនជាងបន្តបន្ទាប់ទៀតដែរ ដើម្បីមករៀនពីករបៀបនៃការជួសជុលម៉ូតូ គ្រប់ប្រភេទ។ លោកបន្តថា សម្រាប់ការជួសជុលម៉ូតូវិញ ជាក់ស្ដែងកន្លែងរបស់លោក ទទួលជួសជុលទាំងម៉ូតូអូតូ ម៉ូតូប្រើលេខធម្មតា និងប្រភេទម៉ូតូធំ គ្រប់ប្រភេទ។

លោក ហេង វ៉ាន់ បានបញ្ជាក់បន្ថែមទៀតថា ជាទូទៅការជួសជុលរៀងរាល់ថ្ងៃនេះ ទទួលបានអតិថិជនច្រើនគួរសម។ ម្យ៉ាងទៀតដោយសារលោក ត្រូវរ៉ាប់រងទាំងគ្រប់សព្វទៅលើការចំណាយ មានទឹក ភ្លើង អាហារហូបចុករបស់កូនជាងប្រចាំថ្ងៃទៀតផង។ លោកក៏មិនសូវសល់ប្រាក់ចំណេញច្រើននោះដែរ ប៉ុន្តែលោកក៏អាចនៅសល់បានប្រាក់ចំណេញខ្លះដើម្បីផ្គត់ផ្គង់គ្រួសារ ប្រមាណជាង ១០ ម៉ឺនរៀល ទៅ ១២ ម៉ឺនរៀល ជារៀងរាល់ថ្ងៃដែរ៕
អត្ថបទ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


