ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាឱ្យបង្កើតក្រុមចល័តចុះពិនិត្យឡានម៉ូតូពាក់ស្លាកលេខក្លែងក្លាយ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃលោក ស សុខា បានបញ្ជាឱ្យបង្កើតក្រុមការងារចល័តពិនិត្យផ្លាកលេខក្លែងក្លាយដែលបំពាក់លើឡានម៉ូតូ ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើស។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្ដិសុខ សណ្ឋាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថាការប្រើប្រាស់ផ្លាកលេខក្លាងក្លាយនៅជាបញ្ហាប្រឈមដែលបង្កការលំបាកក្នុងការរកអត្តសញ្ញាណពិតនៃម្ចាស់យានយន្ត។
លោកជំរុញឱ្យបង្កើតក្រុមការងារចល័តដែលសហការបច្ចេកទេសជាមួយក្រសួងសាធារណការដើម្បីពិនិត្យលើបញ្ហានេះ។

លោកថា៖ «១ក្រុមអត់ច្រើនទេត្រឹមតែ៤-៥នាក់ មានរឿងអីប៊ឹបយើងឆែកភ្លាមដឹងហើយ។ ព្រោះឥឡូវស្លាកលេខក្លែងក្លាយយើងមើលអត់ដឹងទេ! [..] អ៊ីចឹងកិច្ចការងារនេះខ្ញុំសុំឱ្យយកចិត្តទុកដាក់ព្រោះកន្លងទៅឡានដែលចុះអនុវត្តន៍ក៏ដូចជាប្រព្រឹត្តិបទល្មើសនេះគឺស្លាកលេខក្លែងក្លាយនៅតែជាបញ្ហាប្រឈម»។
មាត្រា៧៧នៃច្បាប់ចរាចរណ៍ផ្លូវកគោកបានចែងថា ជនណាបានប្រើប្រាស់ប័ណ្ណបើកបរ ប័ណ្ណសម្គាល់យាន ផ្លាកលេខសម្គាល់យាន ឬលិខិតអនុញ្ញាតផ្សេងៗដោយដឹងថាជាវត្ថុក្លែងក្លាយ ឬជនក្លែងប័ណ្ណបើកបរ ប័ណ្ណសម្គាល់យាន ឬលិខិតអនុញ្ញាតផ្សេងៗដើម្បីចរាចរយានត្រូវផ្តន្ទាទសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ ឬ/និងផ្ដន្ទាទោសពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


