ព័ត៌មានជាតិ
ឃើញតម្លៃធូរៗ! កុំចេះតែសាកប្រើដុំឆ្នាំងសាកផ្តេសផ្តាស ប្រយ័ត្នខាតទាំងលុយ ចោលទាំងទូរសព្ទ
ប្រើដុំឆ្នាំងសាកលក់ធូរៗ គ្មានគុណភាពត្រូវប្រយ័ត្ន។ នេះជាការរំលឹករបស់ជាងទូរសព្ទមួយរូប។
ម៉ារ៉ាឌី ជាងទូរសព្ទមួយរូបដែលកម្ពុជាថ្មីបានជួបសាកសួរម្សិលមិញនៅផ្សារឃ្លាំងរំសេវមុខម៉ុងឌីយ៉ាល់ ខណៈមានអតិថិជនជាច្រើនកំពុងយកទូរសព្ទមកជួសជុលដោយសារទូរសព្ទឆ្លងចរន្ត។
ម៉ារ៉ាឌី ដែលមានវ័យជាង ៣០ ឆ្នាំបានប្រាប់ពីបញ្ហាដែលអតិថិជនឧស្សាហ៍ជួបគឺឆ្លងចរន្ត ដោយសារការប្រើដុំសាកអត់ល្អ គ្មានស្តង់ដាត្រឹមត្រូវ។


យុវជនរូបនេះប្រាប់ថា បញ្ហាឆ្លងចរន្តកើតមានជាញឹកញាប់សឹងតែគ្រប់ស៊េរីទូរសព្ទមិនថាថោក ឬថ្លៃនោះទេ។ មានអាជីពជាជាងទូរសព្ទជិត ៦ ឆ្នាំ និងឆ្លងកាត់ការរៀនសូត្រផ្នែកជាងជាច្រើនឆ្នាំទៀតនេះ យុវជនអ្នកស្រុកកៀនស្វាយប្រាប់ថា ម៉ាស៊ីនប្រើទៅឆ្លង ដោយសារការប្រើប្រាស់ដុំសាកគ្មានគុណភាព។ កន្លងទៅអ្នកប្រើប្រាស់មិនសូវចាប់អារម្មណ៍លើការជ្រើសរើសឆ្នាំងសាកឲ្យតែប្រើបានប៉ុណ្ណោះ។
ការឆ្លងចរន្ត ដោយសារប្រើដុំប្រភេទកូពីដែលធូរថ្លៃ គ្មានបច្ចេកទេសត្រឹមត្រូវ។ បើប្រើដុំសាកអត់ល្អ ងាយធ្វើឲ្យម៉ាស៊ីនឆាប់ឆ្លង ដោយសារចរន្តភ្លើងរត់អត់ស្មើ។
ក្រៅពីប្រើដុំសាកថ្មធូរថ្លៃលក់លើទីផ្សារគ្មានឈ្មោះយីហោត្រឹមត្រូវ យុវជនរូបនេះក៏ទម្លាយពីមូលហេតុពីការប្រើប្រាស់ Power Bank ក៏មួយផ្នែកនាំឲ្យទូរសព្ទឆាប់ខូចនិងឆ្លងចរន្តដែរ។

យុវជនដែលរៀនត្រឹមបញ្ចប់ត្រឹមថ្នាក់ទី ១២ នេះបានឲ្យដឹងថា អ្វីលើកឡើងនេះគឺពាក់ព័ន្ធការប្រើប្រាស់ផលិតផលមិនល្អមិនសម្តៅទៅលើដុំសាក ឬ Power Bank ដែលផលិតមានគុណភាព ឆ្លងកាត់ការត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវនោះទេ។
បើតាមយុវជនរូបនេះ ទូរសព្ទឆ្លងចរន្តមិនថាទូរសព្ទស៊េរីទាប ឬស៊េរីទំនើបតម្លៃរាប់ពាន់ ក៏តែងតែកើតមានជាហូហែរដែរ។ បើសិនឆ្លងភ្លើងខ្លាំង វាផ្តាច់ចរន្តឲ្យរលត់តែម្តង។
ក្រៅនេះបញ្ហាឆ្លងចរន្ត បញ្ហាទូរសព្ទឧស្សាហ៍ជួបមានបញ្ហាជាញឹកញាប់ដែរនោះមានដូចជាសម្លេងអត់សូវឮ ដាច់សេវាជាដើម។ បើតាមម៉ារ៉ាឌី បញ្ហាបច្ចេកទេសលើទូរសព្ទដែលពិបាកជួសជុលជាងគេគឺផ្នែកសេវា។ ដោយសារមានការដោះដូរចុះឡើងខ្លះដាក់គ្រឿងអត់ល្អ ពីព្រោះដុំជើងទិន្នន័យជាផ្នែកសំខាន់ដូចជាវាមានមុខងារសម្លេង សាកថ្ម ញ័រ រួមទាំងសេវា។

បើតាមតម្លៃគ្រឿងផ្នែកដែលថ្លៃលើការជួសជុលបើសិននិយាយពីពពួក Samsung គឺអេក្រង់ដែលថ្លៃជាងគេ តម្លៃអាចដោះដូរអាចចន្លោះ ៦០ ទៅ ៧០ ភាគរយនៃតម្លៃទូរសព្ទ។
ដោយឡែកពពួក iPhone វិញ តម្លៃជួសជុលអាស្រ័យតាមប្រភេទស៊េរី តែប្រភេទពពួក iPhone ងាយស្រួលស្វែងរកគ្រឿងដោះដូរ។
យ៉ាងណាមិញ បើតាមម៉ារ៉ាឌី ជាធម្មតាទូរសព្ទមានអាយុកាលប្រើប្រាស់របស់វា ហើយបើដល់អាយុកាលកំណត់ក៏តែងតែមានបញ្ហាតិចឬច្រើន អាស្រ័យលើការថែទាំការប្រើប្រាស់ប្រចាំថ្ងៃ។ អ្វីដែលចៀសវាងបំផុត បើតាមជាងទូរសព្ទវ័យក្មេងរូបនេះគឺជាមួយទឹក។ បើទោះបីទូរសព្ទមានប្រព័ន្ធការពារជ្រាបទឹក តែដោយសារមានការទិញដូរតៗគ្នាមានការដោះដូរខុសបច្ចកទេសដើម ក៏នាំឲ្យខូចខាតដល់ទូរសព្ទដែរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


