Connect with us

បច្ចេកវិទ្យា

គន្លឹះ៣សំខាន់ៗ ដើម្បីការពារគណនីបណ្តាញសង្គម Facebook, Telegram និង TikTok ឱ្យមានសុវត្ថិភាព

បានផុស

នៅ

កំណើននៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ ក្នុងពេលដែលចំណេះដឹងស្តីពីហានិភ័យនៅមានកម្រិត​ ជាហេតុធ្វើឱ្យជនខិលខូចបានឆ្លៀតឱកាស កេងចំណេញពីអ្នកប្រើប្រាស់ តាមរយៈការលួចជ្រៀតចូលកាន់កាប់គណនីបណ្តាញសង្គមរបស់ជនរងគ្រោះ ដើម្បីប្រព្រឹត្តអំពើឆបោកប្រាក់ គំរាមកំហែង​ លួចទិន្នន័យ​ និងបទល្មើសផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីឱ្យគណនីបណ្តាញសង្គមលោកអ្នកមានសុវត្ថិភាព ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានលើកយកគន្លឹះ ៣សំខាន់ៗ។

គន្លឹះទី១៖ ត្រួតពិនិត្យមើលឧបករណ៍ណាខ្លះដែលបាន loggin ចូលគណនីបណ្តាញសង្គមរបស់លោកអ្នក៖

– ចំពោះគណនី Facebook: ចូលទៅកាន់ Setting -> Password and Security -> Where you’re logged in ដើម្បីពិនិត្យមើលតារាងឧបករណ៍ ឬDevice ណាខ្លះដែលកំពុងloggin ចូលគណនី Facebook របស់លោកអ្នក។

– ចំពោះគណនី Telegram: ចូលទៅកាន់ Setting -> Device ដើម្បីពិនិត្យមើលឧបករណ៍ ឬdevice ណាខ្លះកំពុងloggin ចូលគណនីរបស់លោកអ្នក។

– ចំពោះគណនី TikTok: ចូលទៅកាន់ Setting and Privacy -> Security and Permission -> Manages Devices ដើម្បីពិនិត្យមើលមានឧបករណ៍ ឬDevice ណាខ្លះ loggin ចូលគណនីTikTok របស់លោកអ្នក។

ករណីសង្ស័យ ឬមានឧបករណ៍ដែលកំពុងលួចចូលប្រើប្រាស់គណនីរបស់លោកអ្នកសូមធ្វើការលុប ឬ log out ជាបន្ទាន់។

គន្លឹះទី២. ធ្វើការកំណត់លេខសម្ងាត់ដែលពិបាកទាយ ឬប៉ាន់ស្មាន់ពីការលួចចូលប្រើប្រាស់របស់ជនខិលខូច និងគន្លឹះទី៣. បើកកំណត់មុខងារ Two Factor Authentication ឬ 2- step verificationបន្ថែមលើគណនីបណ្តាញសង្គមរបស់លោកអ្នកដើម្បីការពារឱ្យមានសុវត្ថិភាពខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

សម្ដេច ហេង សំរិន យកថ្ងៃខួប២ធ្នូ អំពាវនាវពលរដ្ឋបន្តការពារសន្តិភាពដែលរកបានដោយលំបាក

កីឡា៣ នាទីutes មុន

រសៀលនេះ នារីកម្ពុជា សម្លឹង​ឱកាស​បង្កើត​កំណត់​ត្រា​ទី២ ប៉ះ ទីម័រ​ខាង​កើត

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ការ​ប៉ះ​ទង្គិច​គ្នា​ខាង​និកាយ​សាសនា​អ៊ីស្លាម​​​នៅ​ប៉ាគីស្ថាន​​បណ្តាល​​​ជាង​​​១៣០​នាក់​ស្លាប់​

ព័ត៌មានជាតិ១១ នាទីutes មុន

រដ្ឋមន្រ្តីក្រសួងរ៉ែ ដាក់​លក្ខខណ្ឌ​​ឲ្យ​ផ្តល់តំណែង​ស្រ្តី​ខ្មែរ​​យ៉ាង​​តិច ១ រូប កាន់តួនាទី​​អនុប្រធាន​ រាល់​អ្នកអនុវត្ត​គម្រោង​ថាមពលព្រះអាទិត្យ

ព័ត៌មានជាតិ១២ នាទីutes មុន

ពលរដ្ឋ៣០គ្រួសារ នៅភូមិទៀមលើ ស្រុកវើនសៃ ផ្តិតមេដៃស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយតបណ្តាញអគ្គិសនីដល់ផ្ទះពួកគេ

Sokha Hotels

ព័ត៌មានពេញនិយម