ព័ត៌មានជាតិ
មេឃុំស្វាយយា ៖ ទោះសៅរ៍-អាទិត្យ ឬក្រៅម៉ោងការងារ ក៏ត្រូវបម្រើសេវាសាធារណៈ ជូនពលរដ្ឋដែរ
មេឃុំស្វាយយា នៃស្រុកស្វាយជ្រំ បានអះអាងថា ឃុំរបស់ខ្លួនបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ មិនគិតសៅរិ៍-អាទិត្យ ក្នុងម៉ោង ឬក្រៅម៉ោងបំពេញការងារនោះទេ ឲ្យតែប្រជាពលរដ្ឋត្រូវការ គឺអាជ្ញាធរឃុំ នឹងបំពេញជូនពួកគាត់។
លោក សុខ សំអន មេឃុំស្វាយយា នៃស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តស្វាយរៀង” នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈនេះថា ការបម្រើសេវាសាធារណៈ ក្នុងមូលដ្ឋានរបស់លោក មិនគិតថាថ្ងៃសោរិ៍ ឬថ្ងៃអាទិត្យទេ ឲ្យតែប្រជាពលរដ្ឋត្រូវការធ្វើអ្វីមួយ គឺអាជ្ញាធរឃុំរបស់លោក នឹងធ្វើជូនពួកគាត់ភ្លាម។
លោក សុខ សំអន មានប្រសាសន៍បន្តថា ភាគច្រើននៅថ្ងៃសៅរិ៍-អាទិត្យ ប្រជាពលរដ្ឋដែលជាកម្មករបានឈប់សម្រាក។ ដូច្នេះហើយ ពួកគាត់មកស្នើសុំ អាជ្ញាធរឃុំផ្ដល់សាធារណៈផ្សេងៗ ជូនពួកគាត់។ លោកបន្តថា «សេវាសាធារណៈនេះ បើនិយាយពីឃុំ អត់មានថ្ងៃអាទិត្យ ខ្ញុំធ្វើអត់មានថ្ងៃអាទិត្យទេ…ប្រពន្ធចេះតែរអ៊ូដែរ អត់មានថ្ងៃអាទិត្យ បើថ្ងៃអាទិត្យ ថ្ងៃសៅរិ៍ កម្មករគាត់សម្រាក គាត់មករកមេឃុំហើយ បើយើងចាំពេលវេលា ចាំថ្ងៃធ្វើការចាំធ្វើឲ្យគាត់ ដាច់ខ្យល់ម៉ងឃុំ ចឹងឃុំអត់មានសៅរិ៍ អាទិត្យទេ តិចគាត់ត្រូវការនេះ តិចត្រូវការនោះ តម្រូវការរបស់គាត់ គឺអត់ចប់»។
មេឃុំស្វាយយា នៃស្រុកស្វាយជ្រំ គឺលោក សុខ សំអន បានបញ្ជាក់បន្ថែមថា អាជ្ញាធរឃុំរបស់លោក បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់បំផុត ហើយមិនមានការរើសអើងនិន្នាការនយោបាយអ្វីឡើយ។ លើសពីនេះទៀត នៅពេលប្រជាពលរដ្ឋ មករកសេវាសាធារណៈ នៅក្រៅម៉ោងបំពេញការងារ ក៏អាជ្ញាធរឃុំបំពេញជូនពួកគាត់ ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២១ ម៉ោង agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


