ព័ត៌មានជាតិ
តម្លៃស្រូវ កំពុងប្រមូលផលនៅតាមបណ្ដាខេត្តមួយចំនួន
តម្លៃស្រូវសើម នៅតាមវាលស្រែ ដែលកំពុងប្រមូលផលនៅតាមបណ្ដាខេត្តមួយចំនួន គិតត្រឹមថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ មានចន្លោះពី ៧០០ រៀល ដល់ជាង ១០០០ រៀល តាមប្រភេទស្រូវ។

ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បង្ហាញថា តម្លៃស្រូវ អូអឹម នៅស្រុកបាធាយ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម មានតម្លៃចន្លោះពី ៨០០ ដល់ ៨៣០ រៀល ខណៈស្រូវសែនក្រអូប នៅខេត្តកំពង់ធំ សៀមរាប បាត់ដំបង មានតម្លៃចន្លោះពីជាង ១០០០ ដល់ ១០៨០ រៀល។

ដោយឡែកប្រភេទស្រូវ អូអឹម នៅតាមបណ្ដាខេត្តជាច្រើនដូចជា កំពង់ចាម កំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ មានតម្លោះចន្លោះពី ៧៩០ ដល់ ៨៥០ រៀល។ ចំណែកឯស្រូវ អ៊ីអ៊ែ នៅខេត្តកំពង់ចាម ខេត្តតាកែវ និងខេត្តព្រៃវែងមានតម្លៃចន្លោះពី ៨២០ ដល់ ៨៩០ រៀល ឬទាបជាងនេះបន្តិច៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


