ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ធំ ណែនាំឲ្យអាជ្ញាធរ និងឈ្មួញទិញស្រូវក្នុងខេត្តត្រូវស្វែងរកដំណោះស្រាយដើម្បីកាត់បន្ថយផលប៉ះពាល់ដល់កសិករ
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំជាមួយឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ លើការងារប្រមូលទិញស្រូវសំដៅរក្សាលំនឹងថ្លៃស្រូវ នៅក្នុងរដូវប្រមូលផលនេះ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តលើកឡើងថា បញ្ហាតម្លៃស្រូវ គឺជាបញ្ហារួមរបស់ប្រជាកសិករ ដែលឈ្មួញកណ្តាលទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ មន្ត្រីជំនាញ និងអាជ្ញាធរដែនដី ត្រូវតែស្វែងរកដំណោះស្រាយចំពោះមុខរួមគ្នា ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលកើតមានឡើង និងឱ្យបានទាន់ពេលវេលាជូនប្រជាកសិករ។ ហើយឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនស្រូវទាំងអស់ ត្រូវជួយសម្របសម្រួលក្នុងការទិញស្រូវពីប្រជាកសិករឱ្យបានល្អប្រសើរ ចៀសវាងការទិញទម្លាក់ថ្លៃ ឬបន្ទាបតម្លៃខ្លាំង ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ និងបញ្ចៀសការកកស្ទះក្នុងរដូវប្រមូលផល ព្រមទាំងជំរុញដល់ការអភិវឌ្ឍន៍វិស័យកសិកម្មនៅក្នុងខេត្ត។

លោកភិបាលខេត្តបន្ថែមថា បើទោះបីជាការប្រមូលផលស្រូវនៅមានចំនួនតិចធៀបនឹងផ្ទៃដីបង្កបង្កើនផលនៅឡើយក្ដី អាជ្ញាធរក្រុងស្រុកទាំង៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបន្តចុះជាប់ជាប្រចាំជាមួយប្រជាកសិករ ដើម្បីក្តាប់ឱ្យជាប់នូវបញ្ហាប្រឈមពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីដាក់ចេញនូវវិធានការ និងការជួយគាំទ្រដល់ពួកគាត់ឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ ឈាង មករា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


