សេដ្ឋកិច្ច
កសិករខេត្តបាត់ដំបង ថ្ងួចថ្ងូរពីតម្លៃស្រូវចុះថោកខ្លាំង
ប្រជាកសិករនៅខេត្តបាត់ដំបង មានការរអ៊ូរទាំអំពីតម្លៃស្រូវដែលឈ្មួញទម្លាក់តម្លៃយ៉ាងទាបបំផុត ស្ទើរតែទទួលយកមិនបាន ព្រោះបើប្រៀបធៀបទៅនឹងទិន្នផល បើទោះបីជាពួកគាត់ច្រូតកាត់ប្រមូលផល ក្នុងមួយហិតាបានដល់ ៧ តោនក៏ដោយ ក៏នៅតែមិនអាចទប់ទល់នឹងដើមទុនក្នុងការផលិតបានឡើយ។

លោក ពុន កក្កដា ជាប្រជាកសិកររស់នៅឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានលើកឡើងថា នៅពេលនេះ គឺជាការប្រមូលផលស្រូវវគ្គទី ២ ហើយសម្រាប់កសិករទូទៅ តែការប្រមូលផលលើកនេះ កសិករអស់ទឹកចិត្តក្នុងការដាំដុះ ដោយសារតែតម្លៃពេលឈ្មួញចុះមកទិញ គឺ ទាបបំផុត ស្ទើរតែទទួលយកមិនបាន ហើយតម្លៃនេះ កសិករខាតដើមគ្រប់គ្នា។

កសិកររូបនេះ បានបន្តថា សម្រាប់តម្លៃស្រូវ OM 62 គឺ លក់បានត្រឹមតែតម្លៃ ៦២ ម៉ឺនរៀល ក្នុងមួយតោន។ ដោយឡែកសម្រាប់ពូជស្រូវស្រង៉ែស្រាល គឺបានត្រឹមតែ ៦៥ ម៉ឺនរៀល ក្នុងមួយតោន ដែលក្នុងតម្លៃស្រូវវគ្គទី ២ នេះ ប្រជាកសិករមានការខាតដើមគ្រប់គ្នា ព្រោះឈ្មួញទម្លាក់តម្លៃខ្លាំងពេក បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ តម្លៃស្រូវទាំងពីរប្រភេទនេះ គឺមានតម្លៃជាង ៨០ ម៉ឺនរៀល ក្នុងមួយតោន ខុសគ្នាឆ្ងាយណាស់បើគិតមកទល់នឹងពេលនេះ។

ប្រជាកសិករជាច្រើន ក៏បានសំណូមពរយ៉ាងទទូចដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម សូមមេត្តាចុះពិនិត្យ និងជួយជំរុញឲ្យឈ្មួញដំឡើងថ្លៃឲ្យបានសមរម្យដែលកសិករអាចទទួលយកបាន ព្រោះពេលនេះតម្លៃស្រូវធ្លាក់ខ្លាំងពេក ធ្វើឲ្យកសិករម្នាក់ៗ ស្ទើរតែអស់ទឹកចិត្តក្នុងការដាំស្រូវហើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


