Connect with us

សេដ្ឋកិច្ច

រដ្ឋស្នើឱ្យសហព័ន្ធស្រូវ-អង្ករកម្ពុជា បន្តជួយការពារលើបញ្ហាតម្លៃស្រូវនារដូវប្រមូលផល

បានផុស

នៅ

ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ស្រូវ​-អង្ករ​ ក្រសួងកសិកម្ម នៅក្នុង​កិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បាន​ស្នើ​ឱ្យ​សហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកនៃរោងម៉ាស៊ីនកិនស្រូវទាំងអស់​បន្ត​ជួយ​គាំពារ និង​ការពារ​ទៅ​លើ​បញ្ហា​តម្លៃ​ស្រូវ​ដែល​កសិករ​នឹង​ប្រមូល​ផល​នា​ពេល​ខាង​មុខ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ប្រាប់​ «កម្ពុជា​ថ្មី​»​ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២៥ នេះ លោក ឧកញ៉ា ឡាយ ឈុនហួរ បាន​ឱ្យ​ដឹង​ថា នៅក្នុងកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ពុងមាន​បញ្ហា​ថ្មី​បន្ថែម​ដែល​ត្រូវ​លើក​ទៅ​កាន់​រាជរដ្ឋាភិបាល​ដើម្បី​ឱ្យ​ដោះ​ស្រាយ​នោះ​ទេ ព្រោះ​ដោយ​សារ​តែ​បញ្ហា​ផ្សេង​ៗ​ត្រូវ​បាន​លើក​កាល​ពី​ពេល​កន្លង​ទៅ​រួច​រាល់​ហើយ​ដែរ​។ មួយ​វិញ​ទៀត បញ្ហា​មួយចំនួន​ក៏​បាន​ត្រូវ​បាន​ដោះ​ស្រាយ​រួច ​ដូច្នេះ​នៅ​លើ​បញ្ហា​ថ្មី​​មាន​ការ​ពាក់ព័ន្ធ​ការ​ប្រជុំ​រវាង​វិស័យ​ឯកជន​។

ជាមួយគ្នានេះ ក្រសួងកសិកម្មក៏បានស្នើមកកាន់សហព័ន្ធស្រូវអង្កកម្ពុជា ក៏ដូចជាសមាជិករោងម៉ាស៊ីនកិនស្រូវទាំងអស់ជួយរក្សា​ការពារ​លើ​បញ្ហា​តម្លៃ​ស្រូវ​ ជា​ពិសេស​ស្រូវ​ផ្ការំដួល​ ដែល​ប្រជា​កសិករ​នឹង​ត្រូវ​ប្រមូល​ផល​នៅ​ក្នុង​ខែ​វិច្ឆកា ខាង​មុខ​នេះ ព្រម​ទាំង​ស្រូវ​ប្រភេទ​ផ្សេង​ៗ​ដែល​នឹង​ច្រូត​បន្ត​បន្ទាប់​ទៀត​នៅ​ក្នុងខែ​ធ្នូ ខែ​មករា និង​ខែ​កុម្ភៈ។

ទន្ទឹម​នេះ ពីខាងសហ័ពន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏បានស្នើឱ្យគ្រប់បណ្តាសមាជិករោងម៉ាស៊ីន​កិន​ស្រូវទាំងអស់​ ជួយ​បន្តទិញ​ស្រូវផ្ការំដួល​ពី​ប្រជាពលរដ្ឋ​ឱ្យ​អស់​ពី​សមត្ថភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ ជា​មួយ​និង​ការ​ជួយ​​បន្ត​ទិញ​នូវ​ប្រភេទ​កញ្ចុងអង្ករ​ ​និង​កន្ទក់​ពី​រោង​ម៉ាស៊ីន​កិន​ស្រូវ​ដើម្បី​ឱ្យ​មាន​តម្លៃ​ល្អ​សមរម្យ​។

សូមជម្រាបថា កិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោយ​អធិបតីភាព​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក​ ឌិត ទីណា ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោលបំណងដើម្បី ១.ពិគ្រោះ និង​ពិភាក្សា​អំពី​វិធានការ និង​ការ​អន្តរាគមន៍ស្តីពី ទីផ្សារ និង​ការប្រមូលផល​ស្រូវវស្សាដែល​នឹង​ឈាន​ចូលមកដល់​ក្នុងពេលឆាប់ៗនេះ និង​២. ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមក្នុងវិស័យស្រូវ អង្ករ ដែលស្នើ​ឡើង​ដោយ​ផ្នែក​ឯកជន៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម