ព័ត៌មានជាតិ
ឥឡូវពលរដ្ឋឃុំជីផាត ចំណាយពេលតែ១ឬ២ម៉ោងបានទៅដល់តំបន់ទេសចរណ៍អារ៉ែង
ត្រឹមតែ១ឬ២ម៉ោង ប្រជាពលរដ្ឋឃុំជីផាត ស្រុកថ្មបាំង អាចធ្វើដំណើរទៅតំបន់អេកូទេសចរណ៍ធម្មជាតិឆាយអារ៉ែងដោយលត្រូវវាងផ្លូវដូចពេលមុនៗហើយ ខណៈអាជ្ញាធរស្រុក និងឃុំ កសាងផ្លូវលំគ្រួសក្រហមប្រវែង៤០គីឡូម៉ែត្រ។
អ្នកស្រី ចាន់ ជូ និងអ្នកស្រី ផាន់ ង៉ែត ជាពលរដ្ឋរស់នៅឃុំថ្មដូចពៅ និងឃុំជីផាត បានបង្ហាញពីអារម្មណ៍ត្រេកអរជាខ្លាំងពេល ដែលបានអាជ្ញាធរស្រុកឃុំជួយសាងសង់ផ្លូវលំគ្រួសក្រហម ដ៏មានសារៈប្រយោជន៍នេះសម្រាប់ពលរដ្ឋ ក៏ដូចជាបណ្តាអ្នកទេសចរទាំងឡាយ មានតម្រូវការចាំបាច់ឆ្លងកាត់ពីឃុំជីផាតទៅឆាយអារ៉ែង។

ប្រជាពលរដ្ឋ បន្តថា មុនមានផ្លូវនេះ ពលរដ្ឋអាចធ្វើដំណើរយ៉ាងលំបាកដោយថ្មើរជើង ឬម៉ូតូប៉ុណ្ណោះ រថយន្តមិនអាចធ្វើដំណើរបានទេ ព្រោះមានសភាពតូចរអិល ចុះចំណោទ ព្រមទាំងហ៊ុព័ទ្ធទៅដោយព្រៃឈើ។ នៅពេលដែលអាជ្ញាធរស្រុកថ្មបាំង មេឃុំជីផាត និងមេឃុំថ្មដូនពៅ សហការធ្វើផ្លូវនេះឡើយ គឺសប្បាយខ្លាំងណាស់។
បើតាមពលរដ្ឋដដែល មូលហេតុដែលសប្បាយយ៉ាងដូច្នេះ ពួកគាត់លែងពិបាកធ្វើដំណើរវាងឆ្ងាយកាត់ផ្លូវជាតិលេខ៤៨ ទំរាំបានទៅដល់ទីរួមស្រុក ឬតំបន់អារ៉ែង ដែលមានប្រវែង១៦០គីឡូម៉ែត្រឯណោះ រីចំណាយពេលវេលាវិញ ១ថ្ងៃពេញទើបទៅដល់។ បើធៀបនឹងបានផ្លូវប្រវែង ៤០គីឡូម៉ែត្រថ្មីនេះវិញ គឺចំណាយពេលវេលា ថវិកា និងធ្វើដំណើរត្រឹមតែ១ ឬ២ម៉ោងបានទៅដល់ឆាយអារ៉ែងហើយ។

ក្នុងសូត្រមន្តតភ្ជាប់ផ្លូវត្រង់ចំណុចថ្មបៀន លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងលោក អន សុធារិទ្ធ អភិបាលស្រុកថ្មបាំង លើកឡើងស្រដៀងថា ទំរាំបានផ្លូវងាយស្រួលធ្វើដំណើរជូនប្រជាពលរដ្ឋទាំងពីរឃុំខាងលើ អាជ្ញាធរពាក់ព័ន្ធប្រឹងប្រែងដោះស្រាយបញ្ហាជាច្រើន ជាពិសេសសម្របសម្រួល ជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចំពោះការធ្វើផ្លូវនេះ។

ប៉ុន្តែទោះយ៉ាងណា អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធបានជំនះធ្វើផ្លូវខាងលើបានជោគជ័យ ក្នុងន័យសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងពលរដ្ឋ ទាក់ទាញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមមូលដ្ឋាន និងវិស័យទេសចរណ៍ផងដែរ។
អាជ្ញាធរស្រុកថ្មបាំង បានបំពេញក្តីបំណងប្រាថ្នាជូនប្រជាពលរដ្ឋរស់នៅតំបន់អារ៉ែង និងអ្នកនៅឃុំជីផាត តាមរយៈស្ថាបនាផ្លូវលំ១ខ្សែប្រវែងជាង៤០គីឡូម៉ែត្រ ខណៈជាតម្រូវការចាំបាច់បំផុត ដោយពួកគាត់អស់បារម្ភរឿងធ្វើដំណើរវាងផ្លូវឆ្ងាយដូចពេលមុនៗហើយ។

គួរជម្រាបថា អាជ្ញាធរស្រុកថ្មបាំងចាប់ដៃសហការជាមួយអាជ្ញាធរឃុំថ្មដូនពៅ និងឃុំជីផាត ទម្លាក់កញ្ចប់ថវិកាមូលនិធិអភិវឌ្ឍន៍សាងសង់ផ្លូវលំទទឹង៤ម៉ែត្រ ប្រវែងជាង៤០គីឡូម៉ែត្រ តបនឹងសេចក្តីត្រូវការចង់ជាខ្លាំងរបស់ប្រជាពលរដ្ឋឃុំជីផាត និងឃុំថ្មដូនពៅ។
ដើម្បីឱ្យផ្លូវមានគុណភាពបម្រើដល់ការធ្វើដំណើរ អាជ្ញាធរស្រុកថ្មបាំង និងឃុំជីផាត ឃុំថ្មដូនពៅ នឹងបន្តពិនិត្យអភិវឌ្ឍន៍បន្ថែមលើការកសាងផ្លូវបេតុងត្រង់ចំណុចដែលចំណោទចុះខ្លាំង ដាក់ប្រព័ន្ធលូចំណុចមុខទឹកហូរកាត់បុកច្រើនជាដើម៕
អត្ថបទ ៖ សិរីវឌ្ឍន




-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


