ព័ត៌មានជាតិ
ស្រាបៀរគ្រុឌ ចែករង្វាន់កាន់តែច្រើន ១១០ លានរៀល ពីកម្មវិធី”ពេលវេលាឈ្នះរង្វាន់ជាមួយគ្រុឌ” សម្រាប់សប្តាហ៍ទី ២ ក្នុងការប្រគំតន្ត្រី Krud Idol Concert
សម្រាប់ថ្ងៃសៅរ៍សប្តាហ៍ទី២នេះ Krud Idol Concert បានប្រគំតន្ត្រីទំនើបសម័យថ្មីដ៏កក្រើកឆាកជាមួយកំពូលតារាចម្រៀងល្បីៗ រួមជាមួយនឹងទស្សនីយភាពថ្មី បទចម្រៀងថ្មីៗ និង ការបានប្រកាសរង្វាន់សម្រាប់អ្នកឈ្នះក្នុងកម្មវិធី ”ពេលវេលាឈ្នះរង្វាន់ជាមួយគ្រុឌ” កាន់តែច្រើនដែលមានចំនួនទឹកប្រាក់សរុបរហូតដល់ ១១០លានរៀល!!!

ទឹកប្រាក់សរុបទាំង២ សប្តាហ៍នេះគឺមានរហូតដល់ ២១០លានរៀល ហើយ។ អតិថិជនដែលបានជាវស្រាបៀរគ្រុឌស្ទើរតែគ្រប់ខេត្ត ក្រុង ពិតជាបានឈ្នះរង្វាន់ប្រកបដោយតម្លាភាព ដែលក្នុងនោះរួមមាន ម៉ូតូ Honda Dream ស៊េរីថ្មី2022, ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី, រង្វាន់លុយសុទ្ធ, និងរង្វាន់ជាច្រើនទៀត។ រង្វាន់ជាច្រើនសន្ធឹកសន្ធាប់នៅតែបន្តចែកជូនដល់អតិថិជនស្រាបៀរគ្រុឌរៀងរាល់ថ្ងៃសៅរ៍ នៅក្នុងកម្មវិធី ”ពេលវេលាឈ្នះរង្វាន់ជាមួយគ្រុឌ”។

ដើម្បីមានឱកាសឈ្នះរង្វាន់ លោកអ្នកគ្រាន់តែជាវស្រាបៀរ គ្រុឌ ចាប់ពី ១កេស ពីបណ្តាហាងលក់ភេសជ្ជៈចូលរួម មានស្លាកសញ្ញា Krud Idol Concert លោកអ្នកនឹងទទួលបានឆ្នោតផ្សងសំណាងចំនួន ២សន្លឹកភ្លាមៗ ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន។ ការចាប់ឆ្នោត និងប្រកាសរង្វាន់នឹងប្រព្រឹត្តទៅក្នុងកម្មវិធី Krud Idol Concert ផ្សាយផ្ទាល់លើកញ្ជក់ទូរទស្សន៍រស្មីហង្សមាស និងផេកផ្លូវការរបស់ស្រាបៀរគ្រុឌ រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨យប់តទៅ។

ប្រញាប់ឡើង! ជាវកាន់តែច្រើន ទទួលបានពេលវេលាល្អកាន់តែច្រើន ឱកាសឈ្នះរង្វាន់រឹតតែច្រើន។
ទស្សនា និងឈ្នះរង្វាន់នៅក្នុងការផ្សាយផ្ទាល់ពិសេសនេះដែលនាំមកជូនផ្តាច់មុខដោយ៖ ស្រាបៀរ គ្រុឌ! ពេលវេលាល្អ ពេលវេលាជាមួយគ្រុឌ! សូមទាក់ទងមកតាមលេខទូរសព្ទ ០៨៨ ៨៦៦ ៦២ ៩៨ សម្រាប់ព័ត៌មានបន្ថែម។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត! សូមរីករាយទស្សនាវិឌីអូចែករង្វាន់របស់ស្រាបៀរគ្រុឌ៖ https://www.youtube.com/watch?v=Cpay-QxaQBE&t=10s
អំពីក្រុមហ៊ុន VATTANAC BREWERY
ម្ចាស់ភាគហ៊ុននៃ ក្រុមហ៊ុន VATTANAC BREWERY បានស្គាស់ច្បាស់អំពីវិស័យស្រាបៀរនៅប្រទេសកម្ពុជា តាមរយៈបទពិសោធន៍នៃការធ្វើអាជីវកម្មស្រាបៀរជាង ៣០ឆ្នាំ ដោយចាប់ផ្តើមដំបូងឡើងពីការនាំចូលស្រាបៀរ TIGER មកលក់នៅទីផ្សារប្រទេសកម្ពុជា តាំងពីមិនទាន់មានអ្នកស្គាល់ស្រាបៀរ TIGER រហូតទទួលបាននូវចំណែកទីផ្សារយ៉ាងធំធេង និងសម្រេចឈានដល់ការបណ្តាក់ទុនរួមគ្នាជាមួយក្រុហ៊ុន TIGER ក្នុងការបង្កើតរោងចក្រផលិតស្រាបៀរ TIGER នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។ បទពិសោធន៍ជោគជ័យទាំងនេះ បានជំរុញឲ្យម្ចាស់ភាគហ៊ុនមានភាពជឿជាក់ និងសម្រេចបោះទុនវិនិយោគសាងសង់ រោងចក្រ VATTANAC BREWERY ដើម្បីផលិត និងចែកចាយស្រាបៀរ ដោយខ្លួនឯងផ្ទាល់តែម្តង ដែលបច្ចុប្បន្នមាន ស្រាបៀរ VATTANAC និង ស្រាបៀរ គ្រុឌ ហើយនាពេលខាងមុខនឹងមានផលិតផលភេសជ្ជៈផ្សេងៗជាច្រើនបន្តបន្ទាប់ផងដែរ។

ដោយបានយល់ច្បាស់អំពីតម្រូវការរបស់អតិថិជន ដែលកាន់តែមានភាពវ័យឆ្លាត និងគិតគូរជាចម្បងអំពីសុខភាព និងគុណភាព ក្នុងការជាវទំនិញ និងសេវាកម្ម ដោយមិនផ្តោតសំខាន់លើតម្លៃតែមួយមុខនោះ ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន VATTANAC BREWERY បានខិតខំពង្រឹងនូវចំណុចខ្លាំងរបស់ខ្លួនក្នុងការផលិត និងចែកចាយដោយឈរលើគោលការណ៍ << គុណភាព សេវាកម្មល្អឯក និងសុខភាព >> បូករួមនឹងសម្ភារៈ និងបច្ចេកទេសផលិតដ៏ទំនើបពិសេស។
ផលិតផលស្រាបៀររបស់ VATTANAC BREWERY ធានាបាននូវរសជាតិឈ្ងុយឆ្ងាញ់ និងមានគុណភាពខ្ពស់ ដោយពិសាហើយភ្ញាក់មក គឺមិនឈឺក្បាល មិនស្កាតអណ្តាត មិនស្ងួតបំពង់ក និងមិនស្ងួតបបូរមាត់ ជាដើម។ ម្យ៉ាងទៀត VATTANAC BREWERY ជារោងចក្រស្រាបៀរដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលផលិតស្រាបៀរដោយប្រើអង្ករស្រូវសាលីសុទ្ធ ១០០% និងត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុតមុននឹងយកមកផលិត។
ទាំងនេះ សុទ្ធសឹងជាការគិតគូរយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់បំផុត ប្រកបកដោយការទទួលខុសត្រូវខ្ពស់មួយ របស់ម្ចាស់ភាគហ៊ុន សំដៅធានាថា រាល់ការចំណាយ និងការគាំទ្រទាំងឡាយរបស់អតិថិជន ពិតជាទទួលបានត្រលប់មកវិញនូវតម្លៃតមស្នងមួយជាទីគាប់ចិត្តបំផុត៕







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ