សេចក្ដីជូនដំណឹង
ទិញស្រាបៀរគ្រុឌ ៦កំប៉ុង ញ៉ាំបាយល្ងាចជុំគ្រួសារគាស់ឈ្នះរង្វាន់រថយន្តភីកអាប់ SUZU D-MAX ដ៏ថ្មីស្រឡាងមួយគ្រឿង
ហេងមែន អ្នកភ្នំពេញ! ទិញស្រាបៀរគ្រុឌ ត្រឹម ១យួរ ស្មើនឹង ៦កំប៉ុង គាស់ភ្លាម ឈ្នះរង្វាន់ក្លាយជាម្ចាស់រថយន្តភីកអាប់ដ៏ថ្មីស្រឡាងម៉ាក ISUZU D-MAX ឆ្នាំ២០២៣ តម្លៃជាង៥ម៉ឺនដុល្លារ។
ថ្មីចែស! រឹតតែភ្ញាក់ផ្អើល រំភើប និងចូលរួមចែករំលែកពេលវេលាល្អ អបអរសាទរជាមួយបងប្រុស ឌុល សំបូរ រស់នៅរាជធានីភ្នំពេញ ដែលមានសំណាងឈ្នះមហារង្វាន់រថយន្តភីកអាប់ដំបូងគេបង្អស់ពីស្រាបៀរគ្រុឌ។ បងប្រុស ឌុល សំបូរ បានរៀបរាប់ទាំងអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងថា “កំពុងតែមានពេលវេលាល្អ ញ៉ាំអាហារពេលល្ងាចជាមួយគ្រួសារ ស្រាប់តែខ្ញុំគាស់ស្រាបៀរគ្រុឌ ក៏ឃើញរង្វាន់រថយន្តនៅលើក្រវិលកំប៉ុង។ អារម្មណ៍ពេលហ្នឹងគឺលើសពីរំភើបទៅទៀត។ ខ្ញុំគឺជាអតិថិជនរបស់ស្រាបៀរគ្រុឌ តាំងពីចេញលក់ក្នុងទីផ្សារដំបូងព្រោះ ខ្ញុំពេញចិត្តរសជាតិ និងគុណភាពរបស់គ្រុឌ ហើយធ្លាប់តែឃើញគេឈ្នះម៉ូតូ ឬរង្វាន់នេះ រង្វាន់នោះ គិតថាថ្ងៃណាមួយប្រហែលជាអាចមានសំណាងឈ្នះអ្វីមួយពីគ្រុឌដែរ តែឥឡូវមានសំណាងឈ្នះរង្វាន់ធំខ្លាំងហួសពីការរំពឹងទុក។ វាពិតជាអស្ចារ្យមែនទែន ហើយខ្ញុំសូមអរគុណដល់ស្រាបៀរគ្រុឌ ដែលផ្តល់មហារង្វាន់រថយន្តយ៉ាងពិតប្រាកដដល់រូបខ្ញុំ។”

លោកស្រី គង់ កុសល នាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ឲ្យដឹងថា “យើងខ្ញុំពិតជារីករាយក្រោយទទួលបានដំណឹងដ៏រំភើបនេះ ហើយសូមចូលរួមអបអរសាទរដល់អ្នកឈ្នះមហារង្វាន់រថយន្តភីកអាប់ដ៏មានតម្លៃដំបូងគេបំផុតរបស់យើង។ ក្រៅពី រសជាតិ និងគុណភាពដែលត្រូវបានទទួលស្គាល់លក្ខណៈអន្តរជាតិ ស្រាបៀរគ្រុឌ តែងតែបានផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីអរគុណ ចូលរួមចែករំលែកពេលវេលាល្អ និងបន្ថែមភាពរីករាយរាល់ការជួបជុំរបស់អតិថិជនយើងនៅគ្រប់ទិសទីដែលតែងតែនិយមគាំទ្រស្រាបៀរគ្រុឌ ដូចទៅនឹងពាក្យស្លោកនៃម៉ាកសញ្ញារបស់យើងនោះគឺ ពេលវេលាល្អ ពេលវេលាជាមួយគ្រុឌ។”
ស្រាបៀរ គ្រុឌ បានរកឃើញអតិថិជនជាច្រើននាក់ទទួលបានរង្វាន់ជាហូរហែជារៀងរាល់ថ្ងៃ ហើយនាពេលថ្មីៗនេះ អតិថិជនមានសំណាងឈ្នះរង្វាន់រថយន្តភីកអាប់ដំបូងគេ បង្ហាញវត្តមានហើយ ចុះអ្នកឈ្នះមហារង្វាន់បន្ទាប់ជានរណា?
ស្រាបៀរ គ្រុឌ តែងតែចែករំលែកពេលវេលាល្អ និងបន្តផ្តល់រង្វាន់អស្ចារ្យដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជារថយន្តភីកអាប់ ម៉ូតូហុងដាឌ្រីមស៊េរីថ្មី រង្វាន់ប្រាក់សុទ្ធរាប់រយលានរៀល និងរង្វាន់ជាច្រើនទៀតដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ចាំអីទៀត ទិញផលិតផលស្តង់ដារខ្ពស់ក្នុងស្រុក គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិ នឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើន។ អ្នកឈ្នះមហារង្វាន់បន្ទាប់ អាចជារូបអ្នក!
ពេលវេលាល្អ ពេលវេលាឈ្នះមហារង្វាន់ជាមួយស្រាបៀរ គ្រុឌ!
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


