សេចក្ដីជូនដំណឹង
ផ្លូវការហើយ! គ្រុឌ បង្ហាញកីឡាករ ៨គូ ញាក់សាច់តែម្តង! នឹងត្រូវជួបគ្នា ក្នុងព្រឹត្តិការណ៍ជើងឯកគ្រុឌគុនខ្មែរ កម្ពុជា-ក្រិក នៅប្រទេសក្រិក
អ្វីដែលបងប្អូនទន្ទឹមរង់ចាំបានមកដល់ហើយ ការប្រកួតជើងឯកគ្រុដគុនខ្មែរ នឹងចូលមកដល់ នេះជាសមសភាពកីឡាករ កីឡាការិនី ទាំង៨រូប ដែលគ្រុឌ បានបង្ហាជាផ្លូវការហើយ សុទ្ធសឹងជាកីឡាករដែលលមានបទពិសោធន៍ច្រើននៅក្នុងការប្រកួត ៨គូនេះ នឹងបង្កើតភ្លើងដ៏ក្តៅនៅលើសង្វៀនប្រដាល់គ្រុឌគុនខ្មែរ កាន់តែធ្វើឱ្យអ្នកគាំទ្រគុនខ្មែរ រិតតែជក់ចិត្ត ហើយក៏ជាថ្ងៃដែលយើងទន្ទឹមរង់ចាំជាយូរមកផងដែរ។ ក្នុងការបង្ហាញខ្លួនជាមួយព្រឹត្តិការណ៍គ្រុឌគុនខ្មែរ កម្ពុជា-ក្រិក កីឡាករ កីឡាករ នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ពិសេសនាំយកក្បាច់គុនខ្មែរ មកបង្ហាញឱ្យអន្តរជាតិស្គាល៉ពីក្បាច់គុនខ្មែរកាន់ច្បាស់ ខ្មែរពិតជាខ្មាំង ដែលទទួលបានការឧបត្ថម្ភពីគ្រុឌទាំងស្រុងផងដែរ។

គ្រុឌ បានរៀបចំព្រឹត្តិការណ៍ជើងឯកគ្រុឌគុនខ្មែរ កម្ពុជា-ក្រិក លំដាប់អន្តរជាតិមួយនេះឡើង ដោយទទួលបានការគាំទ្រពីបងប្អូនប្រជាជនខ្មែរយ៉ាងច្រើនកុះករ ក្នុងការលើស្ទួយវិស័យគុនខ្មែរនៅកម្ពុជា ឱ្យមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ ពិសេសជាងនេះបាន ផ្តល់បទពិសោធន៍មួយដ៏អស្ចារ្យសម្រាប់កីឡាករ កីឡការិនីកម្ពុជា ក្នុងការដកស្រង់បទពីសោធន៍នៅលើឆាកអន្តរជាតិផងដែរ។
គ្រុឌ បានទទួលការចំណាយជាច្រើន នៅក្នុងការរៀបចំព្រឹត្តិការណ៍ជើងឯកគ្រុឌគុនខ្មែរ កម្ពុជា-ក្រិក នៅប្រទេសក្រិក ទាំងការចំណាយលើក្រុមកីឡាករ កីឡាការិនី ក្រុមភ្លេងខ្មែរ និងក្រុមបច្ចេកទេស ដើម្បីធ្វើឱ្យព្រឹត្តិការណ៍មួយនេះកាន់តែមានភាពអស្ចារ្យលើឆាកអន្តរជាតិ។ ចូលរួមទស្សនាឱ្យបានច្រើនកុះករ តាមរយៈពេលផេកផ្លូវការ KRUD KUN KHMER និង Krud BEER វេលាម៉ោង ១០យប់តទៅ (ម៉ោងនៅកម្ពុជា) យើងគាំទ្រពីចម្ងាយ ជាការផ្តល់ការលើកទឹកចិត្តដល់ កីឡាករ កីឡាការិនីគុនខ្មែរ ដើម្បីបង្ហាញពីភាពសាមគ្គី ខ្មែរស្រឡាញ់ខ្មែរ គុនខ្មែរកាន់តែអស្ចារ ផ្តើមចេញគ្រុឌ ពេលវេលាជាអ្នក ពេលវេលាជាមួយគ្រុឌ៕
#គ្រុឌគុនខ្មែរ ថែរក្សាអត្តសញ្ញាណខ្មែរ នាំគុនខ្មែរឱ្យល្បីលើឆាកអន្តរជាតិ!
#គាំទ្រគុនខ្មែរជាមួយគ្រុឌ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


