ព័ត៌មានជាតិ
ពលរដ្ឋរាជធានីភ្នំពេញ នៅតែបន្តពាក់ម៉ាស ខណៈអូមីក្រុងកំពុងឆ្លងរីករាលដាល
និន្នាការពាក់ម៉ាស់នៅរាជធានីភ្នំពេញ នៅតែបន្តមានច្រើន ក្នុងពេលជំងឺកូវីដបំប្លែងខ្លួនថ្មីអូមីក្រុងកំពុងឆ្លងរីករាលដាល ខណៈក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវ ឱ្យប្រជាពលរដ្ឋបន្តវិធានការ ៣ ការពារ និង ៣ កុំ ដើម្បីចៀសវាងការឆ្លងរីករាលដាល។

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោក លាង សុផេង បានប្រាប់ថា លោកនៅតែបន្តអនុវត្តវិធានការពាក់ម៉ាស់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្របពេលដែល ជំងឺបំប្លែងខ្លួនថ្មីអូមីក្រុង កំពុងតែមានការឆ្លងកើនឡើងរាល់ថ្ងៃ។ លោកប្រាប់ថា “ខ្ញុំតែងតែពាក់ម៉ាស់ ដោយសារតែអូមីក្រុង នៅតែបន្តឆ្លង ហើយមិនមែនតែជំងឺទេ គឺការពាក់ម៉ាស់អាចការពារពីធូលីដី និងផ្សែងរថយន្តជាដើម”។

ប្រជាពលរដ្ឋម្នាក់ទៀត លោក ហុង សុវណ្ណដា ដែលតែងតែធ្វើដំណើរចូលមកបំពេញការនៅរាជធានីភ្នំពេញ ក៏បានប្រាប់ដែរថា ខ្លួនលោកក៏នៅតែបន្តការពាក់ម៉ាស់ ដោយសារការបារម្ភពីការឆ្លងរីករាលដាលជំងឺអូមីក្រុង។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវ និងដាក់ចេញវិធានការជាហូរហែរឱ្យបុគ្គលគ្រប់រូប ចូលរួមអនុវត្តវិធានការ ៣ ការពារ (ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ លាងសម្អាតដៃញឹកញាប់ រក្សាគម្លាតសុវត្ថិភាពពីមួយម៉ែតកន្លះឡើង)និង៣ កុំ (កុំបង្កឱ្យមានការជួបជុំ កន្លែងបិទជិត) ដើម្បីការពារការឆ្លងការរីករាលដាលនៃអូមីក្រុង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


