ព័ត៌មានជាតិ
ទំហំថវិកា ៣ពាន់លានដុល្លារ បានហូរចូលកម្ពុជា តាមរយៈពលករខ្មែរ ក្នុង១ឆ្នាំៗ
ពលករខ្មែរជាង ១លាននាក់ បាននិងកំពុងបម្រើការងារតាមវិស័យផ្សេងគ្នា នៅក្រៅប្រទេស។ ក្នុង១ឆ្នាំៗ ពួកគេបានផ្ញើថវិកា ជូនគ្រួសារនៅកម្ពុជា រាប់ពាន់ដុល្លារ ក្នុងម្នាក់ ដើម្បីសម្រួលជីវភាពសាច់ញាតិដែលរស់នៅស្រុកខ្មែរ។ ជាក់ស្តែង នៅឆ្នាំ ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប៉ាន់ស្មានពីប្រាក់បញ្ញើដែលពលករ បានផ្ញើជូនក្រុមគ្រួសារក្នុង១ឆ្នាំៗ ប្រហែល ៣ពាន់លានដុល្លារអាមេរិក។

តាមរយៈរបាយការណ៍បូកសរុបការងារ របស់ក្រសួងការងារ នៅថ្ងៃទី ២៥ ខែកុម្ភៈ បានបង្ហាញថា ចំណូលរបស់ពលករខ្មែរនេះ បានរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករ ក៏កាន់តែប្រសើរឡើង។
លើសពីនេះទៀត របាយការណ៍ដដែល បានឲ្យដឹងថា ទំហំថវិកាដែលហូរចូលនេះ បានបន្តជំរុញការអនុវត្តគោលនយោបាយ ស្តីពីទេសន្តរប្រវេសន៍ការងារ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងការការពារ លើកកម្ពស់សិទ្ធិ និងផលប្រយោជន៍បងប្អូនពលករទាំងការទទួលបានកិច្ចគាំពារសង្គម ក្នុងពេលបម្រើការងារ និងពេលត្រឡប់មកស្រុកកំណើតវិញ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មានពលករខ្មែរ កំពុងបម្រើការងារនៅក្រៅប្រទេសសរុបចំនួន ១ ៣០១ ៦០៩នាក់ ក្នុងនោះ ប្រទេសថៃមានចំនួន ១ ២២០ ១៩៧នាក់ នៅកូរ៉េចំនួន ៤៥ ៨៦៦នាក់ ម៉ាឡេស៊ី ២៣ ០២៧នាក់ ជប៉ុន ១១ ៤៥៣នាក់ សិង្ហបុរី ៨២១នាក់ ហុងកុង ២០២នាក់ និងអារ៉ាប់ប៊ីសាអូឌីត ចំនួន ៤៣នាក់។ នេះបើតាមរបាយការណ៍ក្រសួងការងារ៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


