ព័ត៌មានជាតិ
អធិការខណ្ឌមានជ័យ រៀបចំពិធីក្រុងពាលីសាងសង់ទីស្នាក់ការប៉ុស្ដិ៍បឹងទំពន់ទី២
លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមស្នងការ និងស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោកឧត្ដមសេនីយ៍ត្រី ហូយ ឈុនហ៊ុយ អនុប្រធាននាយដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្ភុភារ និងហិញ្ញវត្ថុនៃក្រសួងមហាផ្ទៃ បានរៀបចំពិធីក្រុងពាលីសាងសង់ទីស្នាក់ការប៉ុស្ដិ៍បឹងទំពន់ទី២ ដោយមានការចូលរួមពីលោកវរសេនីយ៍ត្រី ភិន ផល នាយប៉ុស្តិ៍នគរបាលបឹងទំពុនទី២ រួមទាំងមន្ត្រីប៉ុស្តិ៍និងសង្កាត់ នៅទីស្នាក់ការប៉ុស្តិ៍ ស្ថិតនៅក្នុងភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (វត្តចាស់) កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២នេះ។

ក្នុងឪកាសនោះ លោកវរសេនីយទោ អ៊ុក បូនីន អធិការដ្ឋាននគរបាលខណ្ឌមានជ័យ រួមទាំងមន្ត្រីកងកម្លាំងខណ្ឌមានជ័យទាំងអស់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាជ្រៅ ចំពោះឯកឧត្តមស្នងការ និងស្នងការរង នគរបាលរាជធានីភ្នំពេញ ដែលតែងយកចិត្តទុកដាក់ដល់កងកម្លាំង ដែលកំពុងនាំគ្នាបម្រើការងារជូនប្រជាពលរដ្ឋនិងរួមគ្នាថែរក្សាសន្តិភាព នយោបាយ ឈ្នះ ឈ្នះ៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


