ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌមានជ័យ បន្តស្តារប្រឡាយដើម្បីកាត់បន្ថយបញ្ហាជំនន់ទឹកភ្លៀងមុនរដូវវស្សាខិតជិតមកដល់
លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ចុះត្រួតពិនិត្យការងារស្តារប្រឡាយ ដើម្បីពន្លឿនដំណើរការឲ្យបានទាន់ពេលវេលា មុនរដូវវស្សាមកដល់។ ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៦ នៅភូមិព្រែក តាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីធានាឲ្យការងារស្តារប្រឡាយប្រព្រឹត្តទៅដោយប្រសិទ្ធភាព និងអាចជួយបង្ការ និងកាត់បន្ថយបញ្ហាជំនន់ទឹកភ្លៀងក្នុងមូលដ្ឋាន។

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានអោយដឹងថា អាជ្ញាធរខណ្ឌបានដាក់គ្រឿងចក្រ ដើម្បីពន្លឿនដំណើរ ការកាយស្តារប្រឡាយឲ្យបានរហ័ស និងទាន់ពេលវេលា មុនពេលរដូវវស្សាចូលមកដល់ ដើម្បីធានាឲ្យមានការបង្ហូរទឹកបានល្អ និងកាត់បន្ថយហានិភ័យជំនន់ទឹកភ្លៀងនៅក្នុងតំបន់។

អភិបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ការរៀបចំ និងថែទាំប្រព័ន្ធប្រឡាយជាប្រចាំ គឺមានសារៈសំខាន់ក្នុងការការពារសុវត្ថិភាព និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងរដូវវស្សា។
ជាមួយគ្នានោះ លោកក័បានបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្ទាប់ពីការស្តារប្រឡាយរួចសូមបញ្ឈប់ការបោះសំរាមចូលក្នុងប្រឡាយ ព្រោះអាចបង្កការរាំងស្ទះដល់ចរន្តទឹក ធ្វើឲ្យទឹកហូរយឺតនៅពេលមានភ្លៀងធ្លាក់ និងអាចប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានរស់នៅផងដែរ៕ អត្ថបទ ៖ រដ្ឋា




-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


