Connect with us

សន្តិសុខសង្គម

លួចរថយន្តពីខណ្ឌមានជ័យ មកចាប់បាននៅខណ្ឌចំការមន ខណៈជនសង្ស័យបើករត់គេច ទៅបុករះរថយន្ត ០២គ្រឿង និងកង់បី ០១គ្រឿង

បានផុស

នៅ

ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចរថយន្ត ពលរដ្ឋបើកគេចខ្លួន មកដល់ក្បែរក្រសួងមហាផ្ទៃ បែរជារេចង្កូតបុករះរថយន្ត ០២គ្រឿង និងកង់បីឥណ្ឌា ០១គ្រឿង បង្កការខូចខាត។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៦ និង៤០នាទីយប់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចខាងមុខក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីជនរងគ្រោះ មានជនសង្ស័យម្នាក់ បានមកធ្វើសកម្មភាពលួចរថយន្ត Toyota Prius មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BT-9321 ចេញពីមូលដ្ឋានខណ្ឌមានជ័យ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងល្បឿនលឿន ដើម្បីគេចខ្លួន ។ ស្របពេលជនសង្ស័យ បើកគេចមកដល់ ខាងមុខក្រសួងមហាផ្ទៃ ក៏ស្រាប់តែរេចង្កូត បុករះរថយន្ត ម៉ាក Toyota Raize ពាក់ផ្លាកលេខ កម្ពុជា K.H.7172 និងកង់បីឥណ្ឌា ពាក់ផ្លាកលេខ ភ្នំពេញ 1HV-5499 ហើយបានរុញទៅបុកផ្ទប់ជាមួយរថយន្តមួយគ្រឿង ម៉ាក Lexus RX330 ពាក់ផ្លាកលេខ 2AS-9396 បណ្តាលអោយរងការខូចខាត ។

ប្រភពដដែលបន្តថាភ្លាមៗ សមត្ថកិច្ចខណ្ឌចំការមន បានឃាត់ជនសង្ស័យដែលលួចរថយន្ត រួចរងចាំសមត្ថកិច្ចខណ្ឌមានជ័យ ដើម្បីមកយកទៅសួរនាំបន្ត ។

ក្រោយកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមនប្រគល់អោយ ទៅកម្លាំងខណ្ឌមានជ័យ អនុវត្តន៍តាមនីតិវិធីច្បាប់ ។ ចំពោះរថយន្តទាំង០៣គ្រឿង រួមកង់បីឥណ្ឌា ម្ចាស់សម្រេចយកទៅជួសជុលដោយខ្លួនឯង ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម