ព័ត៌មានជាតិ
អ្នកធ្វើដំណើរប្រតិកម្មអ្នករត់តាក់សុី ចតដឹកម៉ូយក្រោមស្ពានអាកាសក្បាលថ្នល់ ព្រោះងាយគ្រោះថ្នាក់បំផុត
ភ្នំពេញ ៖ ជារឿយៗអ្នកធ្វើដំណើរឆ្លងកាត់ក្រោមស្ពានអាកាសក្បាលថ្នល់បានប្រតិកម្មទៅនិងរថយន្តតាក់សុីដែលឈប់សំចតដឹកម៉ូយក្រោមស្ពានបង្កជាភាពរញ៉េរញ៉ៃហើយអ្វីដែលគួរឲ្យបារម្មណ៍គឺគ្រោះថ្នាក់ចរាចរណ៍តែម្តង។
ប្រភពពីបងប្រុស សន វិធាន ដែលធ្វើដំណើរឆ្លងកាត់ក្រោមស្ពានអាកាសក្បាលថ្នល់នេះជារៀងរាល់ថ្ងៃបានដឹងថាបងប្រុសមានក្តីព្រួយបារម្មណ៍ភ័យខ្លាចជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលដែលរថយន្តតាក់សុីមកឈប់សំចតចាំដឹកម៉ូយពិសេសគឺក្រុមចាប់ម៉ូយរត់ប្រសេចប្រសាចពេញទ្រូងផ្លូវខណៈដែលអ្នកធ្វើដំណើបង្ខំចិត្តបង្កើនល្បើនដើម្បីឆ្លងស្ពានព្រះមុនីវង្សនោះ។
បងប្រុសបន្តថា ពីមុនមកគេសង្កេតឃើញកម្លាំងប្រជាការសង្កាត់ចាក់អង្រែលើ ក៏ដូចជានគរបាលប៉ុស្តិ៍ឈរប្រចាំការដើម្បីដេញរថយន្តតាក់សុីមិនឲ្យឈប់ចាប់ម៉ូយក្រោមស្ពាន។ ប៉ុន្តែបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ គឺស្រាប់តែបាត់ឈឹង។
ទាក់ទិនទៅនិងបញ្ហាខាងលើនេះ កម្ពុជាថ្មីបានសុំការបញ្ជាក់ពីលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើប៉ុន្តែទូរស័ព្ទចូលតែលោកឆ្លើយថាជាប់ប្រជុំ៕
ដោយ ៖ នរា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


